ខេត្តសៀមរាប៖ និស្សិតម្នាក់ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ តែរយ:ពេលមួយខែនេះស្រីស្នេហ៍សុំបែក រូបគេតែងផឹកស្រាជាញឺកញាប់ដើម្បីបំបាត់ទុក្ខ និងបានសម្រេចចិត្តបញ្ចប់ជីវិត ដោយចង.ក សម្លាប់ខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងទៀបភ្លឺថ្ងៃទី១២ ខែវិច្ឆិកា ឆ្នំា២០១៩នេះ នៅចំណុចផ្ទះបាយរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក។
ជនរងគ្រោះឈ្មោះសិក សិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ និស្សិត។ ដោយ(ចងក)នឹងខ្សែនីឡុង កំពស់២;៤៥ម៉ែត្រ។

សមត្ថកិច្ចបានបានឲ្យដឹងថា តាមការរៀបរាប់សាច់ញាតិជនរងគ្រោះថា ជនរងគ្រោះ ពុំដែលមានទំនាស់គុំគួននឹងនរណាម្នាក់ឡើយ។ តែជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ នៅឃុំរើល តែរយ:ពេលមួយខែនេះ ស្រីស្នេហ៍សុំបែក រូបគេតែងផឹកស្រារអ៊ូរទាំថាមិនចង់រស់ទៀតទេ ។ លុះថ្ងៃកើតហេតុ ជនរងគ្រោះផឹកស៊ីជាមួយបងប្អូន រហូតដល់ម៉ោង២២ និង៣០នាទី ក៏បែកគ្នាទៅដេករៀងៗខ្លួន អស់ទៅ។ រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី១២ខែវិច្ឆិកា ស្រាប់តែក្រុមគ្រួសារប្រទះឃើញជនរងគ្រោះចងកនឹងខ្សែនីឡុង កំពស់២,៤៥ម៉ែត្រក្នុងផ្ទះបាយ ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ករណីនេះ ពុំមានពាក់ព័ន្ធបទល្មើសឃាតកម្មអ្វីឡើយ គឺករណីចង.ក សម្លាប់ខ្លួនឯង ដោយសារមានវិបត្តិស្នេហា៕