ខេត្តកោះកុង៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋ ប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកមកទើរ នៅចំណុចឆ្នេរខ្សាច់ ចម្ងាយប្រមាណ១៥០ ម៉ែត្រពីមាត់ព្រែកពយជប៉ុន បង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ។

សាកសពពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះ ពាក់អាវយឺតកីឡាព៌ណខៀវ ដៃខ្លីឆ្នូតលឿង ខោកីឡាជើងខ្លី ព៌ណខៀវ និងអាវរងារពណ៌ខ្មៅ ពីខាងក្រៅ មានសភាពហើមស្អុយ និងមានស្នាមបែកចិញ្ចើមខាងស្តាំ និងបាក់ដើមដៃខាងស្តាំ ។

សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីស្វែងរកសាច់ញាតិ ៕