ក្រោយពីបានឃើញប្រទេសថៃ រៀបចំពិធីតុបតែង និងសម្តែងល្ខោនខោល ដ៏ស្រស់ស្អាត និងទាក់ទាញរួចមក អ្នកនាងពេជ្រ សោភា ហាក់មានអារម្មណ៍នឹកស្តាយ មិនគួរណាគេយកចិត្តទុកដាក់និងប្រពៃណីវប្បធម៌គេខ្លាំងម្ល៉េះ ចំណែកយ៉ាងគ្មានអ្នកចាប់អារម្មណ៍សោះ ហើយនាងក៏បានបង្ហោះរូបភាពហនុមានយ៉ាងធំ ដែលប្រទេសថៃគេបានឆ្លាក់ជានិមិត្តរូបល្ខោនខោលរបស់គេ យ៉ាងល្អប្រណិត ដោយនាងបាននិយាយថា “ស្រុកខ្ញុំគេអត់រវល់និងរឿងនេះទេ មានអារម្មណ៍ថាឈឺ ទៅនៅជាមួយគេចុះ គេមិនស្រលាញ់អ្នកទេ សុំទោសដែលខ្ញុំនិយាយពាក្យនេះ” ។

ទោះជាយ៉ាងណា មហាជនទូទៅជាពិសេសអ្នកគាំទ្រអ្នកនាង ពេជ្រ សោភា យល់យ៉ាងច្បាស់នូវអារម្មណ៍របស់នាង ដែលបានបង្ហោះនិងនិយាយពាក្យប៉ុន្មានឃ្លានេះ ព្រោះតែនាងចង់ឲ្យយុវវ័យខ្មែរជំនាន់ក្រោយ ងាកមកជួយលើកស្ទួយនិងស្រលាញ់វប្បធម៌ជាតិរបស់យើង ឲ្យបានច្រើន ក៏ដូចជាបំផុសគំនិតឲ្យមានការច្នៃប្រឌិត ដើម្បីឲ្យវប្បធម៌ជាតិយើងកាន់តែមានភាពទាក់ទាញដូចនៅប្រទេសគេដែរ៕