ខេត្តបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ រថយន្តបុកម៉ូតូអ្នកជិះម៉ូតូ៣នាក់ គឺឪពុកម្នាក់និងកូនប្រុសស្រី២នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម កាលពីវេលាយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុច ផ្លូវបត់ចូលដីឡូស៊ីនឃីម ស្ថិតក្នុងភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ។
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកនិងម៉ូតូ បណ្ដាលឲ្យស្លាប់អ្នកជិះម៉ូតូ ៣នាក់ គឺឪពុកម្នាក់ និងកូនប្រុសស្រី ២នាក់។

បច្ចុប្បន្នសព ត្រូវបានយកទៅតម្កល់ទុកនៅវត្តគិរីរតន:។ក្រោយពេលកើតហេតុ លោក សុខ គឹមខុន អភិបាលស្រុកស្រុកកំរៀង ព្រមទាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានប្រកាសស្វែង រកសាច់ញាតិ និងបងប្អូនជនរងគ្រោះឲ្យកមទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕