ខេត្តបន្ទាយមានជ័យ ៖ កាលពីពេលថ្មីៗនេះ មាន បាតុភូតចម្លែកមួយ បានកើតឡើយ ដោយសត្វកុក ក្រសារ ក្អែកទឹក រាប់រយលានក្បាល មកប្រមូលផ្តុំគ្នា នៅវត្តភ្នំបន្ទាយនាង ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

យោងតាមហ្វេសប៊ុក របស់ ភិក្ខុ ចន្ទកោ គួយកី វត្តភ្នំបន្ទាយនាង បានបង្ហោះវីដេអូឃ្លីប មួយ ដោយភ្ជាប់ជាមួយសំណេរថា « បាតុភូតចម្លែកកុកក្រក ក្រសារ ក្អែកទឹក យ៉ាងច្រើនសន្ធឹកសន្ធាប់ បានមកប្រមូលផ្តុំជួបជុំគ្នា រាប់រយលានក្បាល នៅខាងជើង វត្តភ្នំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ សូមអភិរក្ស ថែរក្សា ការពារផង ជួយ Share ឲ្យច្រើន ផង ថតល្ងាចថ្ងៃសុក្រទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ »៕

សូមប្រិយមិត្តទស្សនាវីដេអូ ហ្វូងសត្វ ដែលហើរមកប្រមូលផ្តុំគ្នា នៅវត្តភ្នំបន្ទាយនាង ដូចខាងក្រោម៖