ខេត្តកោះកុង ៖ នារីបុគ្គលិកក្រុមហ៊ុនមង្គលរស្មីរតនៈ បានធ្វើសកម្មភាពកេងបន្លំយកលុយក្រុមហ៊ុន អស់ជាង១ម៉ឺនដុល្លារ លុះខាងក្រុមហ៊ុនស៊ើបដឹង ក៏ប្តឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួនបុគ្គលិកជើងល្អនេះ ចាត់ការតាមផ្លូវច្បាប់ នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។


នារីសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួន ឈ្មោះ ដាំ ចរិយា ហៅស្រីល័ក្ខ ភេទស្រី អាយុ២១ឆ្នាំ មុខបរបរបុគ្គលិកក្រុមហ៊ុនមង្គលរស្មីរតន: ។ សមត្ថកិច្ច ចាប់ខ្លួនពីបទរំលោភលើទំនុកចិត្តកេងបន្លំយកលុយក្រុមហ៊ុនចំនួន១៤,៤៨០ដុល្លារ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។


នារីសង្ស័យរូបស្រស់នេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាំទៅឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕