ថៃ៖ កម្លាំងតម្រួតខេត្តស្រះកែវ បានឃាត់ខ្លួនជនជាតិកម្ពុជា១៩នាក់ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ យកទៅសួរនាំ ក្រោយសង្ស័យថា ចូលរួមចូលរួមទទួលលោកសម រង្ស៊ី ។


ពលរដ្ឋខ្មែរទាំង១៩រូប មកពីអាមេរិក បារាំង កូរ៉េ នោះ មានប្រុស១១នាក់ (ស្រី៨នាក់) ដែលខ្លះកាន់លិខិតឆ្លងដែនបរទេស ដូចជា អាមេរិក បារាំង កូរ៉េ ជាដើម ត្រូវឃាត់ខ្លួនសាកសួរ ពេលពួកគេធ្វើដំណើរដោយរថយន្ត ពីទីក្រុងបាងកក មកព្រំដែនខ្មែរប៉ោយប៉ែត។


តម្រួតថៃបានត្រួតពិនិត្យឃើញថា ក្នុងចំណោមជនទាំងនោះ មានខ្លះមកចូលរួមជាមួយលោកសម រង្ស៊ី ប្រឆាំងរដ្ឋាភិបាលកម្ពុជា តែក្រុមទាំងនេះបានឆ្លើយថា ពួកគេធ្វើដំណើរទៅកម្ពុជា ដើម្បីចូលរួមបុណ្យអុំទុក ឬមកលេងស្រុក ជាដើម៕