ក្នុងការចិញ្ចឹមបង្កទឹកសាបយើងត្រូវចេះសម្គាល់ពីរបៀបនៃការលូតលាស់របស់វា។ ដូចនេះដើម្បីយើងត្រូវស្វែងយល់ពីចំណុចសំខាន់ៗ ដូចខាងក្រោម៖

-​ ​បង្កង​ពេញវ័យ​អាយុ​ពី ៨ -១០ ខែ​

-​ ​ស៊ី​ចំណី​ចម្រុះ ដូចជា ពពួក​សត្វល្អិត​ក្នុង​ទឹក រុក្ខជាតិ កន្ទក់ ត្រី ជី សណ្តែងសៀង ចុង​អង្ករ មើម​ដំឡូងជ្វា ពោត ។​ល​។ បង្កង ១​គីឡូក្រាម ផ្តល់​ចំណី​ឱ្យ​ស៊ី​២​គីឡូក្រាម​

-​ ​ក្នុង​ធម្មជាតិ បង្កង​ពង​កូន​នៅ​ទឹក​ភ្លាវ និង​ផ្លាស់​លូតលាស់​មក​រស់នៅ​ទឹកសាប់​វិញ​

-​ ​បង្កង​អាច​ចិញ្ចឹម​បាន​ក្នុង​ស្រះ​ទំហំ​ពី ១.០០០-៥.០០០ ម៉ែត្រការ៉េ ជម្រៅ​ទឹក ១-១,៥​ម៉ែត្រ ។ ចំនួន​កូន​ពូជ ពី​១៥-៣០ ក្បាល ក្នុង​មួយ​ម៉ែត្រការ៉េ​

-​ ​ចិញ្ចឹម​បាន​ក្នុង​ស្រែ ស្រូវ​ទំហំ​ពី ០,៥-១​ហិកតា ។ ក្នុង​ស្រែ មាន​ប្រឡាយ​ជុំវិញ ទទឹង​ប្រឡាយ ២-៣​ម៉ែត្រ ជម្រៅ​១-១,២​ម៉ែត្រ ។ ចំនួន​កូន​ពូជ​ពី ១-២​ក្បាល ក្នុង​មួយ​ម៉ែត្រការ៉េ​ស្រែ ។​

-​ ​ការពារ​ពពួកសត្វ​មក​ស៊ី​កូន​បង្កង​ដូចជា ពស់ កណ្តុរ ត្រី​កាច ក្តាប អន្ទង់ ។​ល​។​