រាជធានីភ្នំពេញៈ លោកអ៊ឹម ជីវ៉ា បានបង្ហោះហ្វេសប៊ុកនៅមុននេះបន្តិច មានខ្លឹមសារថា «បើរឿងនេះ ប្អូនស្រីយ៉ាយ៉ា ថាសម្តែងមែននោះ គឺខ្ញុំសូមអោយប្អូនស្រី ធី សុវណ្ណថា រកអ្នកពីក្រោយខ្នងរឿងនេះមកផន្ទាទោសដូចគ្នា ព្រោះបើសង្កេតមើលកន្លងមក ប្អូនស្រីយ៉ាយ៉ា មិនមែនជាមនុស្សដែលព្រហើនរហូតដល់យករឿងអភមង្គលមកលេងក្នុងថ្ងៃមង្គលការគេឡើយ ហើយបើនិយាយពីចរិតប្អូនស្រីចរិយា ក៏មិនមែនជាក្មេងកោងកាចឈ្លើយដាក់ចាស់ទុំទេ គឺប្អូនស្រីសុភាពរាបសារជាមនុស្សគោរពចាស់ទុំ រឿងអីយ៉ាយ៉ា ហ៊ានធ្វើរឿងចឹងតែម្នាក់ឯងបាន ??? ។


បងសុំគាំទ្រប្អូនស្រីធី សុវណ្ណថា ដែលប្តឹងអ្នកដែលបំផ្លាញថ្ងៃមង្គលប្អូន ហើយក៏សូមអោយប្អូនស្រាវជ្រាវរកអ្នកពីក្រោយខ្នង និងបក្សពួកមកដាក់ទោសផង ដើម្បីកុំអោយពួកនេះចេះតែដើបំពុលសង្គមទៀត ។ ចំពោះរឿងមួយនេះ បើគ្មានអ្នកដឹកនាំក៏រឿងនេះ ក៏មិនអាចសម្តែងចេញបានឡើយ ។ នេះជាមតិយោបល់របស់បង ទីក្រុងហូជីមិញ ប្រទេសវៀតណាម ថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយក្តីគោរពៈ ខ្ញុំបាទ អ៊ឹម ជីវ៉ា»។


សូមបញ្ជាក់ថា នៅមុននេះ កញ្ញា ចរិយា បានសារភាពថា កាលពីមុន នាងធី សុវណ្ណថា ជាIdolរបស់នាង ហើយនាងបានស្រលាញ់ និងគ្រាំរាល់សកម្មភាពរបស់នាងធី សុវណ្ណថា ដែលមានភាពក្លាហានតតាំងរឿងផ្សេងៗ ។ តែក្រោយនាងធី សុវណ្ណថា ឈប់មានសកម្មដែលនាង (កញ្ញាចរិយា )មិនពេញចិត្ត ទើបធ្វើឲ្យនាងខឹងនឹងនាងធី សុវណ្ណថា ទើបបង្កើតរឿងនេះឡើង ដើម្បីបង្ខូតកិត្តិយសប្តីប្រពន្ធនាងធី សុវណ្ណថា ក្នុងថ្ងៃរៀបការតែម្តង។


ជាមួយគ្នានោះដែរ កញ្ញា ចរិយា ក៏បានលើកដៃសំពះសុំទោសប្តីប្រពន្ធធី សុវណ្ណថា ផងដែរ ។ តែយ៉ាងណា គេមិនទាន់ដឹងថា ប្តីប្រពន្ធនាងធី សុវណ្ណថា ព្រមអភ័យទោសឲ្យកញ្ញា ចរិយា ទេ ខណៈដែលប្តីប្រពន្ធធី សុវណ្ណថា បានដាក់ពាក្យទៅតុលាការ ចាត់ការកញ្ញា ចរិយា តាមផ្លូវច្បាប់ និងទាមទារប្រាក់ជំងឺចិត្តចំនួន២០ម៉ឺនដុល្លារ៕