រាជធានីភ្នំពេញ ! ក្រោយពីផ្ទុះរឿងមិនគួរឲ្យជឿ របស់តារាកំប្លែងមាឌតូចល្អិតនាយក្រិន ត្រូវបានភរិយាជាទីស្រលាញ់ ដែលធ្លាប់តែបង្ហាញភាពផ្អែមល្ហែមនឹងគ្នា បានផិតក្បត់លួចមានប្រុសឈ្មោល ចោលប្តីនិងកូនៗ បានធ្វើឲ្យនាយក្រិន ឈឺចិត្តពើតផ្សារ។


កាលពីពេលថ្មីៗនេះ នាយ ហុងដា តារាកំប្លែងរួមក្រុមជាមួយលោក បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ភ្ជាប់ជាមួយសារស្ទើរតែខ្លោចចិត្តមួយឃ្លាថា “អ្នកដាច់ចិត្តធ្វើបាបវា ច្ចឹងកម្មពារវានឹងសងអ្នកវិញមិនខាននៅថ្ងៃណាមួយ”។
នាយ ហុងដា បញ្ជាក់ថា មូលហេតុដែលលោកបង្ហោះរូបពីរសន្លឹកនោះ ចង់បង្ហាញថា នាយក្រិន កំពុងតែបញ្ជូនកូនជាទីស្រលាញ់របស់ខ្លួន ឲ្យទៅរស់នៅស្រុកកំណើត ហើយតើអ្នកណាខ្លះ យល់ពីអារម្មណ៍របស់នាយក្រិន នៅក្នុងស្ថានភាពបែបនេះ៕