ខេត្តកំពង់ឆ្នំាង ៖ បុរសម្នាក់បានឡើងដើមអម្ពិលបេះផ្លែលក់ បណ្តាលឲ្យធ្លាក់បាក់កស្លាប់ នៅនឹងកន្លែងកើតហេតុ បង្កឲ្យានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។
សពជនរងគ្រោះមានឈ្មោះ វឿន ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ។


មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះឡើងដើមអម្ពិល ដើម្បីបេះផ្លែយកទៅលក់នៅឯផ្សារ ។ លុះពេលឡើងដល់ចុងអម្ពិលនោះបេះបានផ្លែមួយចំនួន សង្ស័យជនរងគ្រោះរអិលជើង ស្រាប់តែធ្លាក់មកដី បណ្តាលឲ្យបាក់កស្លាប់ ភ្លាមមួយរំពេចតែម្តង ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសព និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះបានធ្លាក់ពីលើដើមអម្ពិល បាក់កស្លាប់ពិតប្រាកដមែន និងបានប្រគល់សពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារចាត់ចែង ធ្វើពិធីបុណ្យតាមប្រពៃណី ៕