រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននៅលើហ្វេសប៊ុក លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះវីដេអូ នូវសកម្មភាពរបស់លោកជំទាវ យកកូនក្រពើ១ក្បាលទៅព្រលែងចូលក្នុងទឹកនៅទក្សិណអង្គរ បំណងឲ្យសត្វក្រពើនោះ កាន់ធម៌អាថ៌ ប៉ុន្តែប្រជាពលរដ្ឋមានការបារម្ភខ្លាចមានគ្រោះថ្នាក់ នៅពេលសត្វក្រពើនោះធំ ។ យ៉ាងណាមិញ បន្ទាប់ពីវីដេអូនោះ ត្រូវបានអ្នកលេងហ្វេសប៊ុកធ្វើការចែកចាយ និងចូលខមមិនបង្ហាញពីក្តីបារម្ភ លោកជំទាវ ក៏បានលុបវីដេអូនោះវិញ។

ដោយមហាជនជាច្រើនបានសំដែងការបញ្ចេញយោបល់មិនពេញចិត្តខឹងសម្បើមពីទង្វើរបស់លោកជំទាវ ។ ហើយមុននេះបន្តិចមានគណនីហេ្វសប៊ុកឈ្មោះជីវ តាក្វាន់បានបង្ហោះសារថា”អត្ថន័័យពិតប្រាកដ នឹងជាចេតនាព្រលែងក្រពើគឺអ្នកមីង ប្រៀបធៀបសម រង្ស៊ីទៅនឹងសត្វរមិលគុណ១នេះ សម្ដេចលោកព្រលែងវាតែបែរជាត្រូវវាយកទោសមកសងវិញ”​។​ ហើយលោកជំទាវក៏បានធ្វើការស៊ែរបន្តដោយភ្ជាប់នូវខ្លឹមសារមួយចំនួនថា “ថ្ងៃនេះមានអ្នកជេរខ្ញុំច្រើនដោយសាព្រលែងក្រពើ អ្នកដែលជេរខ្ញុំសូមអនុមោទនាទទួលយកទាំងអស់ តែក្មេងស្ទូចបានទីនោះខ្ញុំទិញវាព្រលែងវិញទៅ ។ ម្យ៉ាងទៀតខ្លួនខ្ញុំមិនបានឃើញបម្រាមហាមឃាត់មិនឲ្យលែង កូនត្រី កូនក្រពើនោះទេ ។ សូមអរគុណលោកក្មួយជីវ តាក្វាន់ដែលយល់ចិត្តរបស់ខ្ញុំចង់និយាយ។”

https://1.bp.blogspot.com/-SjXmcJBYddA/XcUY_D5e9RI/AAAAAAAAHK8/tDXWIbnnYZsN6zZv3sAm6X7V0v004MGpACLcBGAsYHQ/s1600/Capture.JPGhttps://1.bp.blogspot.com/--YEarOOcrjI/XcUY_Hwn2AI/AAAAAAAAHK4/mXaCp8dZ4yQFZWb7cGHB-YS1nfRG5IZbACLcBGAsYHQ/s1600/s.JPG