រាជធានីភ្នំពេញ ៖ កញ្ញា ចរិយា បានប្រាប់ថា នាងធី សុវណ្ណថា ជាIdolរបស់នាង ហើយនាងបានស្រលាញ់ និងគ្រាំរាល់សកម្មភាពរបស់នាងធី សុវណ្ណថា ដែលមានភាពក្លាហានតតាំងរឿងផ្សេងៗ ។ តែក្រោយនាងធី សុវណ្ណថា ឈប់មានសកម្មដែលនាង (កញ្ញាចរិយា )មិនពេញចិត្ត ទើបធ្វើឲ្យនាងខឹងនឹងនាងធី សុវណ្ណថា ទើបបង្កើតរឿងនេះឡើង ដើម្បីបង្ខូតកិត្តិយក ប្តីប្រពន្ធនាងធី សុវណ្ណថា ក្នុងថ្ងៃរៀបការតែម្តង។

កញ្ញា ចរិយា ក៏បានលើកដៃសំពះសុំទោសប្តីប្រពន្ធធី សុវណ្ណថា ផងដែរ ។ តែយ៉ាងណា គេមិនទាន់ដឹងថា ប្តីប្រពន្ធនាងធី សុវណ្ណថា ព្រមអភ័យទោសឲ្យកញ្ញា ចរិយា ទេ ខណៈដែលប្តីប្រពន្ធធី សុវណ្ណថា បានដាក់ពាក្យទៅតុលាការ ចាត់ការកញ្ញា ចរិយា តាមផ្លូវច្បាប់ និងទាមទារប្រាក់ជំងឺចិត្តចំនួន២០ម៉ឺនដុល្លារ៕

សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖