ខេត្តសៀមរាប៖ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៤០នាទី មានគ្រោះថា្នក់ចរាចរណ៍នៅត្រង់ចំណុច ភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគងលើ ខេត្តសៀមរាប កំណាត់ផ្លូវជាតិលេខ៦៧ រវាងរថយន្តក្រុង និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នឹងកន្លែង និងមនុស្ស២នាក់របួសធ្ងន់ ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។


លោក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានឲកុដឹងថា រថយន្តក្រុងបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣A- ៩៥៨៤ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ សៀមរាប ១P-៨២៧៤ បើកបរដោយ ឈ្មោះ អឿន សុភាក ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀបរាម (របួសធ្ងន់) និងស្លាប់អ្នករួមដំណើរម្នាក់ ឈ្មោះ ខន ស្រីលាក់ ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិដូចគ្នា និងរបួសម្នាក់ទៀត ឈ្មោះ ឡម លីដា ភេទ ស្រីអាយុ១៧ឆ្នាំ នៅភូមិ ដូចគ្នា ។


ប្រភពបន្តថា ក្រោយកើតហេតុ អ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំពោះអ្នកបើករថយន្តក្រុងបានបើកទ្វាររត់គេចខ្លួនបាត់។ បន្ទាប់មក កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍បានចុះវាស់វែងកន្លែងកើតហេតុ និងនាំយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់បន្ត។ ចំណែក សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕