រាជធានីភ្នំពេញ ៖ មុននេះបន្តិច នាងធី សុវណ្ណាថា បានបង្ហោះសារថា «ចាំមើល ម៉ោង១១នេះ នាងមានល្បិចអីទៀត? នាងលេងជាមួយខ្ញុំ ខុសមនុស្សហើយ ខ្ញុំមិនមែនអ្នកលេងទេ គឺខ្ញុំអ្នកមែន»។
សូមបញ្ជាក់ថា កាលពីព្រឹកមិញ លោកហេង ឡុង បានបង្ហោះសារលើហ្វេសប៊ុកថា «ម៉ោង១១ ថ្ងៃត្រង់នេះ ប្អូនចរិយា ព្រមចេញមុខបកស្រាយរឿងបញ្ហាជាមួយអ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ»។


ដោយឡែក កាលពីថ្ងៃម្សិលមិញ នាង ធី សុវណ្ណថា បញ្ជាក់ក្នុងផេកផ្ទាល់ខ្លួនរបស់នាងថា “ល្ងាចនេះ នាងខ្ញុំ និងស្វាមី សម្រេចដាក់ពាក្យប្តឹងឈ្មោះ អេង ចរិយា ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងគំរាមកំហែងហែកកេរ្តិ៍ ស្នើសុំព្រះរាជ្យអាជ្ញាឃុំខ្លួន និងផ្តន្ទាទោសតាមច្បាប់ និងទាមទារជំងឺចិត្ត ២០ម៉ឺនដុល្លា” ។
ដោយឡែក លោកហេងឡុង ឯណោះវិញ បានបង្ហោះសារមួយភ្លាមៗផងដែរ ដោយលោកបានសរសេរសុំទោសអ្នកនាង ធី សុវណ្ណថា ជាសាធារណៈថា “ខ្ញុំបាទ ហេង ឡុង សូមអភ័យទោសចំពោះប្អូនស្រី ធី សុវណ្ណថា និងស្វាមី ដែលបានផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់ ថ្ងៃអាពាហ៍ពិពាហ៍អ្នកទាំងពីរ សូមប្អូនទាំង២មេត្តាយោគយល់” ៕