រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្កឲ្យមានមនុស្សស្លាប់ ៧នាក់(ស្រី២នាក់និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល ១៧នាក់(ស្រី៣នាក់) ។


យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន២៤នាក់ នៅថ្ងៃទី០៧ ខែវិចិ្ឆកា នេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន១២លើក ៕