រាជធានីភ្នំពេញ ៖ កាលពី១៣ម៉ោងមុន កញ្ញា រ៉ូស បានបង្ហោះក្រដាសលទ្ធផលពិនិត្យសុខភាព ព្រោះនាងខ្លាចឆ្លងរោគពីតួប្រុស ក្រោយពីថតឈុតឆាកស្រើបស្រាលឱបថើបលូកស្ទាប និងបឺតមាត់ ក្នុងMV ក្នុង បទចម្រៀង “សង្សារក៏ផិត មិត្ដក៏ក្បត់” ជាមួយតួប្រុសលោក យុទ្ធ ឋានៈ ។

កញ្ញារ៉ូស បានបង្ហោះក្រដាសលទ្ធផលពិនិត្យសុខភាព ភ្ជាប់ជាមួយសារថា «អ្នកខ្លះដើម្បីតែចង់ល្បី អាចបង្កើតរឿងគ្រប់យ៉ាង ដើម្បីអោយគេខូចឈ្មោះបាន តែសំរាប់ខ្ញុំស្អាតស្អំ មាសសុទ្ធមិនខ្លាចភ្លើង ខ្ញុំខ្លាចតែអ្នកឯងមានរោគវិញទេ ខ្ញុំឆ្អើមអ្នកឯងជាងអ្វីទៅទៀត !(ផ្ញើជូនតារាប្រុសអេតចាយម៉ារៀលម៉ារៀលកាកតារា)ល្មមឈប់សំដែងលាបពណ៌គេទៀតទៅ»។