ប្រភេទ​ដំណាំ​ដែល​សមស្រប​សម្រាប់​ដាំ​ដុះ ជា​ទូទៅ​គួរ​ជ្រើសរើស​ដំណាំ​ដោយ​មាន​លក្ខណៈ​ពិសេស​ដូចជា​៖

– សមស្រប​ទៅតាម​រដូវ​កាល ដូចជា រដូវប្រាំង គេ​ដាំ​ដំណាំ​ដែល​ធន់​នឹង​ភាពរាំងស្ងួត ហើយ​រដូវវស្សា គេ​ដាំ​ដំណាំ​ដែល​ធន់​នឹង​ភាព​ជាំ​ទឹក ។​

– សមស្រប​ទៅតាម​ជីជាតិ​ដី​របស់​សួន និង​ទីតាំង​របស់​សួន ឧទាហរណ៍ ប្រសិនបើ​ដី​មិនសូវ​មាន​ជីជាតិ គេ​ជ្រើសរើស​ដំណាំ​ណា​ដែល​មិនសូវ​ត្រូវការ​ជីជាតិ​ច្រើន ។​

– សមស្រប​ទៅតាម​តម្រូវការ​របស់​គ្រួសារ ជាពិសេស​ដំណាំ​ដែល​ផ្តល់​នូវ​សារធាតុចិញ្ចឹម​ច្រើន ។​

– ភាពងាយស្រួល​ក្នុង​ការផលិត និង​ទុកដាក់​ពូជ ។​

– ដំណាំ​ដែល​អាច​ឱ្យ​ផល​បាន​គ្រប់​រដូវ ។​

​ប្រភេទ​ដំណាំ​ដែល​កសិករ​អាច​ជ្រើសរើស​ដាំ​ដុះ​បាន​រួម​មាន ស្លឹក​បាស​, ត្រប់​គ្រប់​ប្រភេទ​, ក្រូចឆ្មារ​, ផ្ទី​, ម្ទេស​, ចេក​, ត្រកួន​, ប្រពាយ​ស្បែក​, ល្ហុង​, ជ្រលង់​, សណ្តែក​កួរ​, ឃ្លោក​, ស្លឹកគ្រៃ​, ម្រះ​, ដំឡូងជ្វា​, ជី​គ្រប់​ប្រភេទ​, ននោង​, ដំឡូង​មី​, ខ្ញី​, ខ្ជាយ​, ត្រឡាច​, ត្រាវ​, រំដេង​, ល្ពៅ​, ដំឡូង​ដៃខ្លា​, ល្មៀត និង​ត្រសក់​ជាដើម ៕