រាជធានីភ្នំពេញ៖ ដោយមានការចូលរួមដឹកនាំពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការកម្លាំងនគរបាលមូលដ្ឋានខណ្ឌច្បារអំពៅ បានបើកប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យជាជនជាតិម៉ាឡេស៊ីចំនួន០៤នាក់ ដែលជាអ្នកគ្រប់គ្រង និងអនុវត្តប្រតិបត្តិការ Casino Online តាមបណ្ដាញទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងរឹបអូសបានសម្ភារៈសម្រាប់ផ្សព្វផ្សាយ ដែលមានកុំព្យូទ័រ និងទូរស័ព្ទជាច្រើនគ្រឿង កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។


តាមរយៈហ្វេសប៊ុកផេករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កន្លងមកប្រជាពលរដ្ឋដែលបានប្រើប្រាស់ទូរស័ព្ទចល័ត តែងតែទទួលបាននូវសារអូសទាញឲ្យលេង ល្បែងភ្នាល់អនឡាញជាច្រើនប្រភេទ ដែលជាអំពើផ្ទុយនឹងច្បាប់ ៕