ដំណាំល្ហុង គឺជាផ្លែឈើហូបផ្លែមួយប្រភេទដែលសម្បូរទៅដោយវីតាមីនចិញ្ចឹម ប្រជាជនកម្ពុជាយើងនិយមបរិភោគ ដំណាំនេះពូជច្រើនខុសៗគ្នា អាចដាំដុះបានគ្រប់រដូវកាល។ នៅខាងក្រោមនេះយើង នឹងបង្ហាញពីរូបមន្ដងាយៗក្នុងការធ្វើឲ្យផ្លែល្ហុងកាន់តែមានរសជាតិផ្អែមឆ្ងាញ់…

+ ធាតុ​ផ្សំ​៖

– អំបិល​គ្រាប់ ១​ក្តាប់ដៃ​ល្មម​

-​ទឹក ៣​លីត្រ​។

+ វិធី​ធ្វើ​៖

– យក​អំបិល​គ្រាប់​ចំនួន​មួយ​ក្តាប់ដៃ​ល្មម​លាយ​ជាមួយ​ទឹក ៣​លីត្រ​

– រួច​ស្រោច​ប្រមាណ​១​លីត្រ នៅ​គល់​របស់​វា​នៅពេល​ពេលដែល​វា​ជិត​ចាប់ផ្តើម​មាន​ផ្កា ឬ​នៅពេលដែល​វា​មាន​ក្តិ​ប​ហើយក៏​អាចធ្វើ​បាន ឬ​អាច​ស្រោច​រាល់ ១​ខែម្តង​។​

– រយៈពេល​២​ខែក្រោយ​មក​ផ្លែ​របស់​វា​នឹងមាន​រសជាតិ​ផ្អែម​ជាង​ធម្មតា​ ៕