កូ​ឡាំ​ពួរ ៖ ប៉ូលិស​អន្តោប្រវេសន៍​ម៉ា​ឡេ​ស៊ី បាន​ឃាត់ខ្លួន​អ្នកស្រី មូរ សុខ​ហួរ នៅ​ព្រ​លាន​យន្តហោះ វេលា​ជិត​ពាក់កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៩ បន្ទាប់​ពី​អ្នកស្រី​បាន​ធ្វើ​ដំណើរ​ចេញពី​ឥណ្ឌូ​ណេ​ស៊ី ទៅ​កាន់​ម៉ា​ឡេ​ស៊ី នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ Reuters នៅ​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា​នេះ ។​

បច្ចុប្បន្នអ្នកស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​កំពុង​ត្រូវ​បាន​រក្សា​ទុក​ក្នុង​បន្ទប់​ជនអន្តោប្រវេសន៍ នៅអាកាស​យានដ្ឋាន​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ។​

​ជុំវិញ​ការ​ឃាត់ខ្លួន​អ្នកស្រីនៅ​ម៉ា​ឡេ​ស៊ី​នេះ ភ្លាម​ៗ​គេ​មិន​ទាន់​ដឹង​ថា អាជ្ញាធរ​ម៉ា​ឡេ​ស៊ី នឹង​បញ្ជូន​អ្នកស្រី​ទៅ​ទីណា​នោះ​ទេ ។ ប៉ុន្តែ​បើ​តាម​មន្ត្រី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ម៉ា​ឡេ​ស៊ី ប្រាប់ទីភ្នាក់ងារ Reuters ​ថា អ្នកស្រី​នឹង​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​កម្ពុជា​ឡើយ ។ យ៉ាងណា​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី អាច​នឹង​បញ្ជូន​អ្នកស្រី ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ ដោយសារ​តែ​អ្នកស្រី​បាន​ប្រើប្រាស់​លិខិតឆ្លងដែន​អា​មេ​រិ​ក ។​

​កាលពី​ចុង ខែ​តុលា ប្រទេស​ថៃ​ ដែល​ជា​ប្រទេស​ជិតខាង​របស់​កម្ពុជា​ក៏​ធ្លាប់​បាន​រារាំង​មិន​ឲ្យ​អ្នកស្រី ធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ​ ផង​ដែរ ។​

​ហើយនៅ​​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ អាជ្ញាធរ​ម៉ា​ឡេ​ស៊ី ក៏​បាន​ចាប់​ឃាត់ខ្លួន​សកម្មជន​អតីត​គណបក្ស CNRP ចំនួន​២​នាក់​ផង​ដែរ ខណៈ​ដែល​ពួក​គេ​ព្យាយាម​ឡើង​យន្តហោះ ពី​ម៉ា​ឡេ​ស៊ី ទៅ​កាន់​ថៃ អាជ្ញាធរ​ម៉ា​ឡេ​ស៊ី ឃាត់ខ្លួន​សកម្មជន​អតីត​បក្ស​ប្រឆាំង​២​នាក់ បញ្ជូន​មក​កម្ពុជា