ភ្នំពេញ៖ទទួលយកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន និងរីករាយជាមួយការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅណាហ្គាវើលដ៍ដែលជាពិធីបុណ្យប្រចាំឆ្នាំដ៏ធំមួយ ខណៈណាហ្គាវើលដ៍មានមុខម្ហូបឆ្ងាញ់ៗ និងសម្បូរបែបព្រមទាំងកម្មវិធីកម្សាន្តពេញមួយខែវិច្ឆិកានេះ។

ដើម្បីអបអរក្នុងឱកាសដ៏ពិសេសនេះ ណាហ្គាវើលដ៍នឹងមានបម្រើជូននូវម្ហូបខ្មែរដែលមានការពេញនិយមបំផុត តម្លៃចាប់ពី ៥$ ប៉ុណ្ណោះរៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា នៅភោជនីយដ្ឋាន Indochine និងភោជនីយដ្ឋានក្រោមដី Food Pavilion ។ ជម្រើសមួយទៀត ពុកម៉ែបងប្អូនអាចទៅពិសាអាហារប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន The Pangea ដែលមានបន្ថែមម្ហូបខ្មែរពិសេសជាច្រើនមុខរួមនឹងម្ហូបអន្តរជាតិអមដោយការសម្តែងរបាំអប្សរា និងការប្រគំភ្លេងបុរាណខ្មែរដ៏ពីរោះរណ្តំចាប់ពីម៉ោង ៥:៣០ ល្ងាចរៀងរាល់ថ្ងៃ។

ថ្ងៃឈប់សម្រាកបន្តបន្ទាប់ ក៏ជាពេលវេលាដ៏ស័ក្តិសមឥតខ្ចោះសម្រាប់ការពិសាម្ហូបចិនថ្ងៃត្រង់ពិសេសផងដែរ។ ភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ Hall of Golden Chimes និង Fortune Palace មានបម្រើជូននូវឌីមសាំពិសេសពេលថ្ងៃត្រង់ ពីម៉ោង ១១ ព្រឹកដល់ ២:៣០ រសៀលរៀងរាល់ចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ម្នាក់ចាប់ពី ១៨.៨០$ ប៉ុណ្ណោះ។ ថ្មីៗនេះ ភោជនីយដ្ឋាន Fortune Palace បានពង្រីកសេវាកម្មរបស់ខ្លួនដោយមានបម្រើជូននូវឌីមសាំពិសេសរៀងរាល់ថ្ងៃ!
មួយវិញទៀត កុំខកខានទស្សនាការសម្តែងសិល្បៈនៃព្រះរាជាណាចក្រអច្ឆរិយៈនៅម៉ោង ៥ ល្ងាចរៀងរាល់ថ្ងៃនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ និងការសម្តែងសិល្បៈពិសេសមួយទៀតនៅម៉ោង ៦ ល្ងាច។ អ្វីដែលអស្ចារ្យផងដែរនោះ គឺការសម្តែងសិល្បៈដ៏រស់រវើកដែលមានការសម្តែងរបាំបែបឡាទីន បែបខេប៉ុប និងការសម្តែងដែលធ្វើត្រាប់តាមតារាល្បីៗនៅម៉ោង ១០ យប់រៀងរាល់ថ្ងៃ។ រីករាយទស្សនាការសម្តែងសិល្បៈដ៏ជក់ចិត្តនេះដោយសេរី និងថតរូបជាមួយអ្នកសិល្បៈជាតិ និងអន្តរជាតិបន្ទាប់ពីការសម្តែង។

សម្រាប់អ្នកដែលចង់ស្នាក់នៅក្នុងថ្ងៃឈប់សម្រាកដ៏វែង សូមកុំមើលរំលងណាហ្គាវើលដ៍ឲ្យសោះ។ បន្ទប់ដឺលុច្សថ្មីនៅណាហ្គាវើលដ៍ទី១ គឺជាបន្ទប់ដ៏មានផាសុកភាពបំផុតដែលត្រូវបានរៀបចំរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវនៅក្នុងព្រះរាជពិធីបុណ្យអុំទូក និងនាចុងឆ្នាំនេះ។ បន្ទប់ទាំងនេះ ត្រូវបានរចនា និងតុបតែងយ៉ាងស្អាតលាយឡំជាមួយក្បាច់ចម្លាក់បែបខ្មែរដ៏រស់រវើកសម្រាប់ការស្នាក់នៅដ៏មានសេចក្តីសុខបំផុតដែលមានទំហំធំទូលាយជាមួយគ្រែទំហំ King ឬ Twin ដែលភ្ញៀវអាចមើលឃើញទេសភាពដ៏សែនមនោរម្យនៃរាជធានីភ្នំពេញ ឬមាត់ទន្លេ។ សូមកក់សម្រាប់ការស្នាក់នៅរបស់អ្នកក្នុងតម្លៃសមរម្យបំផុតតាមរយៈ www.nagaworld.com ។