រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានហ្វេសប៊ុកមួយ ឈ្មោះចរិយា កំពង់សោម បានបង្ហោះវីដេអូឃ្លីបមួយមានរយៈពេល១៩វិនាទី ដែលបង្ហាញពីសកម្មភាពក្មេង១ក្រុម កំពុងតែធ្វើសកម្មភាពលក់គ្រឿងញៀនទាំងកណ្តាលថ្ងៃចែស ថែមទាំងមានបុរសម្នាក់ជិះម៉ូតូមកទិញទៀត តែវីដេអូនោះ មិនបានបញ្ជាក់ពីពេលវេលា និងនៅទីតាំងណាឲ្យពិតប្រាកដទេ។


តែយ៉ាងណា ម្ចាស់ហ្វេសប៊ុកនោះ បានសរសេរខ្លឹមសារថា « បើមើលស្លាកលេខម៉ូតូនៅខ្មែរ បើមើលនៅដៃកាន់កូនកញ្ចប់ៗដូចថ្នាំញៀន បើមើលទីតាំងដូចជាម្តុំក្តាន់ពីរជិតបឹកកក់ ជិតក្រសួងការពារជាតិ ជិតទីស្តីការគណៈរដ្ឋមន្ត្រី ជិតវិមានសន្តិភាព ហ៊ឹម»៕


សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖