រាជធានីភ្នំពេញ៖ បុរសជនជាតិអៀរឡង់ មានប្រពន្ធខ្មែរម្នាក់ ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចម្រុះបង្កើតគណៈកម្មការ ចុះទៅត្រួតពិនិត្យសាកសព កាលពីវេលាម៉ោង៥និង២៨នាទីរសៀល ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ12E ផ្លូវលេខ6B បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ។

ជនរងគ្រោះឈ្មោះ DONAL CRINA JAN ភេទប្រុស ជនជាតិអៀរឡង់ អាយុ៦៦ឆ្នាំ មុខរបរនៅផ្ទះ កាន់PASSPORT លេខ PT 3331213 ។

យោងតាមការឆ្លើយបំភ្លឺពីបុរសម្នាក់ឈ្មោះ ស៊ឹង ថេន ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវជាប្អូនថ្លៃរបស់សព បានប្រាប់ថា បងថ្លៃមានជំងឺប្រចាំកាយប្រហែល១០ឆ្នាំមកហើយ ជំងឺរបស់គាត់គឺថ្លើមប្រភេទC និងមហារីក ដោយក្រុមគ្រួសារបានយកគាត់ទៅព្យាបាល នៅមន្ទីពេទ្យជោរៃ និងមន្ទីពេទ្យកាល់ម៉ែត តែមិនបានជាសះស្បើយនោះទេ រហូតដល់រយ:ពេល២ទៅ៣ខែនេះ អាការ:ជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរ ទើបក្រុមគ្រួសារយកមកផ្ទះថែទាំវិញ ។ លុះដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៥និង២៨នាទីរសៀល បងថ្លៃរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

យោងតាមការធ្វើកោសល្យវិច័យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យតុលាការ បានបញ្ជាក់ថា សពជនជាតិអៀរឡង់ ឈ្មោះ DONAL CRINI LAN គឺស្លាប់ដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ ។
ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕