រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូន ដំណឹងរប់ក្រសួងធនធានទឹកនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានឲ្យដឹងថាកម្ពុជានឹងទទួលឥទ្ធិពលព្យុះទី២៤ ឈ្មោះ ណាគ្រី ដែលធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ឥទ្ធិពលព្យុះនេះ នឹងធ្វើឲ្យបណ្ដាខេត្តក្រុងនានា នៅភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចតួច ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។

ដោយឡែក ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ បណ្ដាខេត្តនៅភាគកណ្ដាលខាងជើង និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់តិចតួច។ បន្ទាប់មកនៅថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នឹងអាចមានភ្លៀងតិច ទៅមធ្យម៕