​ក្រៅពី​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​មៀន ការប្រមូល​ផល ក៏​ជា​កត្តា​សំខាន់​ដែល​យើង​គួរតែ​យកចិត្តទុកដាក់​ដែរ ។​

១. ការប្រមូល​ផល​
-​ ​សម្គាល់​លើ​លក្ខណៈ​ទុំ​របស់​វា ដោយ​មាន​ពណ៌​រលោង​ភ្លឺ​ថ្លា​
-​ ​ប្រភេទ​ផ្លែ​មៀន​ខ្លះ មាន​ពណ៌​ត្នោត​ឡើង​ម្សៅ​ដូច​ស៊ីម៉ង់ត៍ នៅលើ​សំបក​
-​ ​មាន​សាច់​ក្រាស់ ហើយ​គ្រាប់​ខ្មៅ​រលោង​
-​ ​គេ​អាច​ប្រមូល​ផល​ដោយ​ដៃ បេះ​ផ្លែ​នៅ​ទាប និង​ប្រើ​ដង្កៀប​ឫស្សី​បេះ​ផ្លែ​ខ្ពស់​ផុត​ពី​ដៃ​ត្រូវ​បេះ​ផ្លែ ដោយ​នៅពេល​ដែល​ស្ងួត​ទឹក​សន្សើម ឬ​ទឹកភ្លៀង ដើម្បី​ងាយស្រួល​ក្នុង​ការប្រមូល​ផល និង​ធ្វើឱ្យ​ផ្លែ​មិនឆាប់​រលួយ នៅពេលដែល​យើង​រក្សា​ទុក ។​

២. ការសម្អាត និង​ជ្រើសរើស​គុណភាព​ផ្លែ​
-​ ​បេះ​ស្លឹក​ចេញ និង​កាត់​មែក​ធំៗ តំរឹម​ឱ្យ​ស្មើៗ​គ្នា​
-​ ​ជ្រើសរើស​ផ្លែ​ដែល​រលួយ​ស្អុយ​ចេញ​ដើម្បី​ការពា​រការ​រាលដាល​ឆ្លង​មេរោគ​
-​ ​ជ្រើសរើស​ផ្លែ​ដាក់​តាម​ដើម ឬ​ប្រភេទ​ពូជ​នីមួយៗ ប្រសិនបើ​ដាំ​ច្រើន​ពូជ​-​ ​តំរៀប​ផ្លែ​មៀន​តាម​លំដាប់​ថ្នាក់​ផ្លែ​ធំ ប្រភេទ​លេខ​១, ផ្លែ​តូច​ល្មម ប្រភេទ​លេខ​២, ប្រភេទ​លេខ​៣ នៅ​ទីកន្លែង​ម្លប់​
-​ ​ចំពោះ​ផ្លែ​ដែល​តូច​ជាងគេ គេ​មិនសូវ​លក់​ស្រស់​ទេ គេ​ច្រើន​យក​ទៅ​កែច្នៃ​ជា​បង្អែម​កំប៉ុង​។

៣. ការ​វេច​ខ្ចប់​
-​ ​ការ​វេច​ខ្ចប់​គួរ​ធ្វើ​ទៅ​តាម​ប្រភេទ​គុណភាព​នី​មួយៗ ដែល​បាន​ជ្រើសរើស ឬ​ដាក់​បញ្ចូល​គ្នា​ទាំង​៣​ប្រភេទ តែ​ធ្វើ​យ៉ាងណា​ឱ្យ​លេខ​១​នៅ​លើ​គេ​
-​ ​ការ​វេច​ខ្ចប់​ដោយ​ប្រើ​កញ្ឆេ ឬ​កន្ត្រក ហើយ​ប្រើ​ស្លឹក​មៀន​ស្រស់​តំរៀប​ដាក់​ជុំវិញ​នៅ​បាត​កញ្ឆេ និង​ចន្លោះ​កណ្តាល ដែល​យើង​តំរៀប ដើម្បី​រក្សា​គុណភាព​សម្រស់ និង​ក្លិន​របស់​វា​។

៤. ការដឹកជញ្ជូន​
​ការដឹកជញ្ជូន គួរប្រើ​ឡាន ឬ​រ៉ឺម៉ក​ម៉ូតូ តំរៀប​កញ្ឆេ​ជា​ថ្នាក់ៗ ចៀសវាង​ការប៉ះទង្គិច​ខ្លាំង និង​ដាក់​គម្រប​សើម​គ្របពីលើ ដើម្បី​រក្សា​ភាព​ត្រជាក់​ឱ្យបាន​ស្មើ​ល្អ ។​

៥. ការ​រក្សាទុក​
-​ ​រក្សាទុក​នៅ​កន្លែង​ដែល​មាន​អាកាសធាតុ​ត្រជាក់ និង​មាន​ខ្យល់​ចេញចូល​ល្អ​
-​ ​រក្សាទុក​ក្នុង​ទូរ​ទឹកកក ឬ​បន្ទប់​ក្លាស្សេ ប្រសិនបើ​អាច​ធ្វើទៅបាន (​ការរក្សា​បែបនេះ អាច​ទុក​បាន​រយៈពេល​៥​ទៅ​៦​ថ្ងៃ ដោយ​មាន​គុណភាព និង​រសជាតិ​ល្អ​ដដែល​)​ ៕