តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក​ខៀវ កា​ញា​រី​ទ្ធ បាន​បង្ហោះ​សារ​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៩​នេះ​ថា ទាហាន​ថៃ តាម​ព្រំដែន​ចាប់ផ្តើម​បិទ​រូបថត​មនុស្ស​មិន​ត្រូវ​ស្វាគមន៍​មួយ​ចំនួន ។

ក្រៅពី​ច្រកព្រំដែន​ថៃ​-​កម្ពុជា រូបថត​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ត្រូវ​បាន​បិទ​នៅ​តាម​ច្រកព្រំដែន​ថៃ​-​ម៉ា​ឡេ​ស៊ី ផង​ដែរ ដើម្បី​តាម​ចាប់ខ្លួន ។ រូបថត​ទាំងនេះ ដោយ​បិទ​ផ្ទាំង​ជាប់​គ្នា រួម​មាន លោក សម រ​ង្ស៊ី​, លោក អេ​ង ឆៃ​អ៊ា​ង​, អ្នកស្រី មូរ សុខ​ហួរ ព្រមទាំង​មាន​មន្ត្រីជាន់ខ្ពស់​ផ្សេង​ទៀត ដូច​ជា លោក ហូរ វ៉ា​ន់ លោក អ៊ូ ច័ន្ទ​ឫទ្ធិ លោក ម៉ែ​ន សុ​ថា​វរិ​ន្ទ្រ លោក ឡុ​ង រី និង​លោក តុ វ៉ា​ន់​ចាន់ ជាដើម ។

ទោះបីជា​ថ្ងៃ​កំណត់​នៃ​ការ​វិល​ត្រឡប់​របស់​លោក សម រ​ង្ស៊ី កាន់តែ​ខិត​ជិត​មក​ដល់​ក៏​ដោយ រដ្ឋាភិបាល​នៅ​តែ​បើកចំហ​ព្រំដែន រវាង​កម្ពុជា​និង ប្រទេស​ថៃ​ដដែល ដោយ​កម្លាំង​ចម្រុះ​រួម​មាន​នគរបាល កងរាជអាវុធហត្ថ និង​ទាហាន បាន​ចាប់ផ្តើម​យាមកាម​នៅ​ទីតាំង​ក្បែរ​ព្រំដែន​ប្រទេស​ថៃ និង​ច្រកព្រំដែន​តូច​ៗ ក៏​ដូច​ជា​ខ្សែបន្ទាត់​ព្រំដែន​នានា ៕