ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន៤នាក់ ជាមុខសញ្ញាចោរកម្មយ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការបង្រ្កាបចាប់ខ្លួន នៅចំណុចផ្ទះជនសង្ស័យឈ្មោះកង ទី នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាំមកចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។


ជនសង្ស័យដែលសមត្ថកិច្ច ធ្វើការចាប់ខ្លួននេះ ទី១- ឈ្មោះកង ទី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រើងឃុំម្កាក់ស្រុកអង្គស្នួល ទី២-ឈ្មោះអាត លាភ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ភ្នំពេញ ទី៣-ឈ្មោះវុទ្ធី ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ទី៤-ឈ្មោះចាន់ សុខលី ហៅជយ័ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។


ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឆែកឆេរផ្ទះជនសង្ស័យ រកឃើញ ម៉ូតូចំនួន៧គ្រឿង (ហុងដាឌ្រីម៣គ្រឿង ហុងដាគុប១គ្រឿង ស៊ុយហ្ស៊ុយគីនិច១គ្រឿង សង់កូរ៉េ១គ្រឿង យ៉ាវម៉ាហា១គ្រឿង ) តួម៉ូតូចំនួន៦គ្រឿង ស្លាកលេខម៉ូតូចំនួន៥គ្រឿង, គ្រឿងស្ពាន់១ឡាំង , ទូរស័ព្ទ៧គ្រឿង, ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន១ , ថ្នាំញៀនចំនួន៥កញ្ចប់មធ្យម , សម្ភារៈសម្រាប់ជក់មួយចំនួន និងវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសមួយចំនួនទៀត។
ជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវសមត្ថកិច្ចនាំទៅឃុំខ្លួនបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕