រាជធានីភ្នំពេញ៖ យោងតាមផេកអគ្គស្នងការនគរបាល បានចេញសេចក្តីជូនដំណឹងដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់អោយបានជ្រាបទាក់ទងទៅនឹងទីតាំងដែលត្រូវបិទមិនអោយម៉ូតូ រ៉ឺម៉ក ឬរថយន្តបើកចេញចូលក្នុងឱកាសពិធីបុណ្យអុំទូក ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេស គឺបង្កលក្ខណ:ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដើរចូលមកទស្សនាកម្មវិធីកំសាន្តនានា ក៏ដូចជាពិធីប្រណាំងទូក។


ផ្លូវដែលត្រូវបិទមានដូចជា៖ 1. ផ្លូវ ២៩៤ កែងផ្លូវនរោត្តម 2. ផ្លូវសុរ៉ាម្រិត កែងនាគបាញ់ទឹក 3. ផ្លូវ ២៤០ កែងផ្លូវព្រះស៊ីសុវត្ថិ 4. ផ្លូវ ២៤០ កែង ផ្លូវសុធារស់ 5. ផ្លូវប៉ាស្ទ័រ ៥១ កែងវត្តលង្កា 6. ផ្លូវ២៤០ កែងផ្លូវប៉ាស្ទ័រ ៥១
7. ផ្លូវ ២២២ កែងផ្លូវប៉ាស្ទ័រ ៥១ 8. ផ្លូវ ១៨៤ កែងផ្លូវនរោត្តម 9. ផ្លូវ ២៤០ កែងផ្លូវនរោត្តម 10. រោងកុនលុច្យ កែងផ្លូវនរោត្តម 11. ផ្លូវព្រះស៊ីសុវត្ថិ កែងវត្តបទុម 12. ផ្លូវលេខ១៩ កែងផ្លូវលេខ១៣ 13. ផ្លូវ១៩ កែងផ្លូវ១៨៤។
សូមបងប្អូនប្រជាពលរដ្ឋទទួលជ្រាបជាព័ត៌មាន នឹងចូលរួមគោរពតាមសេចក្តីណែនាំនេះ ដើម្បីងាយស្រួលដល់កម្លាំងសមត្ថកិច្ចក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេស ដើម្បីកុំអោយមានការកកស្ទះ និងងាយស្រួលដល់អ្នកថ្មើរជើង ដើរចូលទស្សនាកម្មវិធីកំសាន្តនានា។
ស្នងការនគរបាលរាជធានីភ្នំពេញ សូមអរគុណទុកជាមុន ក្នុងការចូលរួមសហការពីបងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់៕