ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែវិចិ្ឆកា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយ បានឆាបឆេះសណ្ឋាគារមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ភ្លាមៗ ។ លុះភ្លើងរលត់ សមត្ថកិច្ចធ្វើការពិនិត្យរកឃើញគ្រឿងញៀនជាង២០គីឡូក្រាម។


សមត្ថកិច្ច បានឲ្យដឹងថា គ្រឿងញៀនទាំងនេះ ត្រូវសមត្ថកិច្ចប្រទះឃើញ បន្ទាប់ពីចេញអន្តរាគមន៍ជួយពន្លត់អគ្គិភ័យឆេះសណ្ឋាគារខាងលើ ។ ក្នុងនោះកញ្ចប់ខ្លះភ្លើងឆេះរោល និងខ្លះទៀតនៅល្អ ហើយទីនោះទីតាំងកើតហេតុ និងរកឃើញគ្រឿងញៀននេះ ជាកន្លែងស្នាក់នៅរបស់ជនជាតិចិន។


ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៤នាក់ (ប្រុស២ ស្រី២) យកទៅសាកសួរនៅការិយាល័យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់៕