ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សថេត ស្នងការរាជធានីភ្នំពេញ បានណែនាំនិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំង ទាំងអស់របស់ស្នងការដ្នាននគររាជធានៅភ្នំពេញ អោយត្រៀមខ្លួនជានិច្ច ដើម្បីទប់ស្កាត់ និងបង្រ្កាប ក្រុមក្បត់ជាតិទាំងឡាយណាដែលមានបំណងបះបោរ ធ្វើរដ្ឋប្រហារផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ឯក សថេតថ្លែងបែបនេះក្នុងឱកាសអញ្ជើញ ត្រួតពិនិត្យកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោកបានបញ្ជាក់ “ខ្ញុំសូមណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់ អោយត្រៀមជានិច្ចដើម្បីទប់ស្កាត់ និងបង្រ្កាប ក្រុមក្បត់ជាតិទាំងឡាយណាដែលមានបំណងបះបោរ ធ្វើរដ្ឋប្រហារផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងដោយការបោះឆ្នោតពីប្រជាជនដ៏ច្រើនលើសលុប ដោយសេរី ត្រឹមត្រូវ និងតម្លាភាព”។

លោកឧត្តមសេនីយ៍ឯក សង្កត់ធ្ងន់ថា ការធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព មិនមែនជាការងាយទេ។ ដូច្នេះត្រូវតែធ្វើយ៉ាងណា រក្សាការពារអោយខាងតែបាន នូវសុខសន្តិភាពនេះ ជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ៕