ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចដោះ រថយន្តរបស់ប្រជាពលរដ្ឋ បានសម្រេច ហើយបើករត់គេចខ្លួនបាត់ស្រមោល កាលពីម៉ោងប្រហែល៤ទៀបភ្លឺ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រែកក្ដាម ឃុំកោះចិន ស្រុកពញាឮ ។


រថយន្តដែលត្រូវចោរលួចយកទៅនោះ ម៉ាកតូយ៉ូតូ Prius 2007 ពណ៌ស ស្លាកលេខ ភ្នំពេញ 2BB-0616 ។ ក្នុងពេល ជនសង្ស័យធ្វើសកម្មភាពនោះ ត្រូវកាមេរ៉ាសុវត្ថិភាពថតជាប់ និងស្គាល់ភិនភាគជនសង្ស័យយ៉ាងច្បាស់ ដូចក្នុងរូបថតនេះ ។


ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមួលដ្ឋាន ដើម្បីជួយអន្តរាគមន៍ ប៉ុន្តែគេមិនដឹងថា សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចអធិការដ្ឋានស្រុកពញាឮ អាចស្រាវជ្រាវ តាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ នៅពេលណាទេ៕