រាជធានីភ្នំពេញ៖ខេត្តមណ្ឌលគិរីនឹងរៀបចំព្រឹត្តិការណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទស្សនា និងលំហែកាយនៅថ្ងៃបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអ៊ុទូក នៅ ពេលខាងមុខនេះមានឈ្មោះថា«រម្យនា ហ្វេសស្ទីវ៉ល»។
លោក ងិន សុវិមានប្រធានមន្ទីទេសចរណ៍ខេត្តមណ្ឌលគិរីបានលើកឡើងក្នុងស ន្និសិទ្ធ សារព័ត៌មានព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ថាព្រឹត្តិការណ៍«រម្យនា ហ្វេសស្ទីវ៉ ល»ដែលនឹងប្រ ព្រឹត្តិនៅពេលខាងមុខនេះនឹងផ្តល់អត្ថប្រយោជន៍នឹងចាប់អារម្មណ៍ដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បើមានការផ្សព្វផ្សាយឲ្យមាន ភាពទូួលំទូលាយ។
លោកបញ្ជាក់ថា៖«ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍មួយប្លែកដែលខេត្តមណ្ឌលគិរីមិនដែលបានធ្វើ ហើយប្លែកពីអ្វីដែលយើងធ្លាប់ធ្វើពីមុន ហើយយើងនឹងចាប់ អារម្មណ៍ចំពោះ ភ្ញៀវ ទេចរណ៍ ដែលទស្សនាផងដែរ ។ វាមិនផ្តល់អត្ថប្រយោជន៍មិនសំរាប់ក្រុម ហ៊ុនដែល ធ្វើនោះទេ តែវាមានប្រយោជន៍ដល់ប្រជាពលរដ្ឋមណ្ឌលគិរីដែរ ដូចជាសេវាកម្មស្នា ក់នៅ សេវាកម្ម ម្ហូបអា ហារ សេវាកម្មលក់ផ្លែបឺ ផលិតផលការហ្វេ ផ្លែផាសិន… នឹងទទួល បានផល ពីព្រឹត្តិការ នេះដែរ»។


លោកប្រធានមន្ទីក៏ស្នើសុំឲ្យមានការផ្សព្វផ្សាយបានទូលំទូលាយ ពិសេសនោះដល់ អ្នកទេចរណ៍ ជាតិអន្តរជាតិផងដែរ ។ លោកថាព្រឹត្តិការណ៍នេះក៏ជាមេរៀនសម្រាប់ អ្នកនៅ មណ្ឌលគិរីក្នុងការរៀនសូត្រដូជាការតាំងពិពរណ៌ម្ហូបអាហារដែលមានអានាម័យ ការបោះតង់ នៅតាមកន្លែងទស្សនាផ្សេងៗជាដើម។
លោក សុខ វណ្ណាប្រធាននាយករដ្ឋានកីឡាទេចរណ៍ និងសេវាកំសាន្តនៃក្រសួងទេស ចរណ៍បានលើកឡើងថាព្រឹត្តិការណ៍នេះក៏ជាបំណងមួយរបស់ក្រសួងទេចរណ៍ ក៏ដូចជារាជរដ្ឋាភិបាល ដែលទាមទារឲ្យក្រុមហ៊ុនចូលរួមដើម្បី ធ្វើយ៉ាងណាឲ្យសហ ការគ្នាដើម្បីជំរុញកំណើនទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនានៅក្នុងខេត្តមណ្ឌលគិរី ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។


ជាមួយគ្នានោះលោក ពីជិត សិរីរិទ្ធអនុប្រធាននាយកដ្ឋានជម្រុញទេចរណ៍ក្នុងស្រុក បានលើកឡើងថាព្រឹត្តិការណ៍នេះ ក័នឹងធ្វើឲ្យកម្ពុជាបានទទួលបានការលំហូរទឹក ប្រាក់ក្នុង ការចូលជាតិផងដែរ។
លោកបញ្ជាក់ថា៖«អីញ្ចឹងពេលដែលយើងជំរុញវិស័យទេសចរណ៍ក្នុងស្រុកបានទូលាយដោយផ្អែកលើគោលដៅទេចរណ៍និមួយៗនោះផលិតផលទេចរណ៍ថ្មីៗក៏អាចកើតឡើងផងដែរ។ ជាក់ស្តែងនោះខេត្តមណ្ឌលគិរីគឺជាខេត្តមួយលិខធ្លោក្នុងវិស័យអេកូទេចរណ៍ ក៏ដូចជាអាកាសធាតុល្អ»។


លោកបន្ថែមការជំរុញទេចរណ៍ក្នុងស្រុកក៏បានចូលរួមដល់វិស័យផលិតផលក្នុងស្រុកផងដែរ ដូចជាបង្កើនការងារដល់ប្រជាជន សហគមន៍ ក្នុងការបង្កើតប្រាក់ចំណូ លសម្រាប់ផ្កត់ផ្គង់ គ្រួសារផងដែរ។


លោកថា៖«ពួកគាត់នឹងបើកការងាររកស៊ីទៅតាមជំនាញរបស់គាត់ដើម្បីលក់ដល់អ្នកទេចរណ៍ ជាងជាឲ្យគាត់ទៅធ្វើការងារផ្សេង ឬទៅធ្វើពលករចំណាកស្រុក។ ពិសេសនោះយើង អាចទប់ស្កាត់បានវិបត្តិសេដ្ឋកិច្ចផ្សេងៗផង»។
ក្នុងសន្និសិទ្ធនោះដែលកញ្ញា ឆរដ្ឋ ឆលាភីស្ថាបនិក រម្យនា ហ្វេសស្ទីវ៉លបានលើក ឡើងមូលហេតុដែលកញ្ញាបង្កើតព្រឹត្តិការណ៍«រម្យនា ហ្វេសស្ទីវ៉ល»នេះឡើងដោយ សារនៅ ខេត្តមណ្ឌលគិរីមានអាកាសធាតុ និងទេសសភាពល្អ ដែលអាចទាកទាញភ្ញៀវទេស ចរណ៍ជាតិ និងអន្តរជាតិមកទស្សនាខេត្តនេះឲ្យបានច្រើន។
កញ្ញាបន្តថាព្រឹត្តិការណ៍នេះនឹងបង្កើតឡើងនៅកណ្តាលក្រុងសែមមនោរម្យ ជាព្រឹត្តិ ការណ៍ប្រើប្រាស់ដី៥ហិកតា ក្នុងគោលបំណងផ្សព្វផ្សាយកំណត់ទ្រព្យរបស់ខេត្ត ដែល មានភ្នំ ទឹកជ្រោះ ទេសភាពដ័ស្រស់បំព្រមនៃធម្មជាតិដែលជាអេកូទេចរណ៍ក្នុងខេត្ត។


កញ្ញាក៏បានលើកឡើងថាព្រឹត្តិការណ៍នេះធ្វើការបង្ហាញផ្សព្វផ្សាយកន្លែងទេសចរណ៍នានាដែលអាចទាក់ទាញនាំឲ្យកើនឡើងសន្ទុះអ្នកវិនិយោគទន់ជាតិ និងអន្តរជាតិ ។ ព្រឹត្តិការ ណ៍នេះជាស្នាក់ដៃកូនខ្មែរ នឹងធ្វើឲ្យភ្ញៀវទេចរណ៍ថត និងផ្តិតរូបស្អាតផងដែរ។
ជាមួយគ្នានោះដែរកញ្ញាក៏បានឲ្យដឹងថាព្រឹត្តិការណ៍«រម្យនា ហ្វេសស្ទីវ៉លគ្រោង នឹងធ្វើឡើង៤ដង់គឺនៅក្នុងឱកាសបុណ្យអ៊ុទូក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែវិច្ឆិការខាងមុខនេះ លើកទី២ ក្នុងពិធីបុណ្យណូអ៊ែល និងចូលឆ្នាំសកល និងទី៣ ,៤ នឹងធ្វើនៅក្នុងពិធីបុណ្យចូលឆ្នាំចិន និងបុណ្យចូលឆ្នាំខ្មែរ។


កញ្ញាគូសបញ្ជាក់ថា៖«ព្រឹត្តិការណ៍នឹងរៀបចំបែបសិល្បៈ និងភាពច្នែប្រឌិតខ្ពស់ នៅក្នុង ខេត្ត ដូជាឬស្សី បច្ចេកវិទ្យាភ្លើងរៀបចំប្លែកៗ ។លើសពីនេះមានកន្លែងទស្សនា ដូចជា៖មាន បណ្ណាល័យក្នុងព្រៃ កន្លែងហូបអាហារដែលបំរើបែបច្នៃប្រឌិតខ្ពស់ ស្តង់ធ្វើដោយឬស្ស៊ី ការ…»។


កញ្ញាដែលក៏បានឲ្យដឹងថាព្រឹត្តិការណ៍នេះក៏នឹងមានការរៀបចំកម្មវិធីផ្សេងៗគ្នាទៅតាមពេលវេលា និងថ្ងៃ ដូចជាការសម្តែងសិល្បៈពីបងប្អូនជនជាតិ កម្មវិធីដាល់អំបុក កម្មវិធីអកអំ បុក និងសំពះព្រះខែ កម្មវិឌីកីឡា ការថែរក្សាអប់រំផ្លូវចិត្ត និងការប្រគុំតន្ត្រី ដែលមានរចនាបទ បែបធម្មជាតិ ដោយមានការចូលរួមពីសិល្បៈករ ដែលជាអ្នកនិពន្ធចំម្រៀងផ្ទាល់ខ្លួនផងដែរ៕