រាជធានីភ្នំពេញ ៖ មហាជនតែងសរសើរសំណាងតារាកំប្លែងទាបល្អិតនាយក្រិន ដែលរួមរស់ជាមួយភរិយាក្រោយ មានសុភមង្គលរហូតមានកូនប្រុសស្រី៣នាក់ ប៉ុន្តែកាលពីម្សិលមិញនេះ នាយក្រិនទម្លាយសាររឿងប្រពន្ធផិតក្បត់ជាមួយប្រុសថ្មីទុកកូនប្រុសស្រីទាំង៣នៅកំព្រា ដោយបានបង្ហោះសារអមដោយរូបថតកូនតូចៗ២នាក់កំពុងជិះកង់ឌុបគ្នា លើទំព័រហ្វេសប៊ុកថា៖ “ស៊ូនៅជាមួយប៉ា ស្រវ៉ាអោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ” ។ ភ្លាមៗ តារាកំបែ្លង នាយហុងដា បានចូលខមិនមកលើកទឹកចិត្តថា៖ ឈឺចាប់ពេលខ្លី វាប្រសើជាងចុកចាប់មួយជីវិត។

ជាមួយគ្នានោះដែរ កំប្លែងទាបល្អិតនាយក្រិន បានបង្ហោះសារមួយទៀត អមដោយរូបថតកូនប្រុសឈរយំអោនមុខទៅលើតុលើទំព័រហ្វេសប៊ុកថា៖ “ខ្ញុំយំខឹង ម្ដាយខ្លួនជាមនុស្ស អារម្មណ៍ជាសត្វ”។

ក្រោយបង្ហោះសារទម្លាយរឿងប្រពន្ធផិតក្បត់ទៅមានប្រុសថ្មី ទុកកូនប្រុសស្រីទាំង៣ឲ្យនៅកំព្រានេះមក ធ្វើឲ្យមហាជន និងមិត្តភក្តិអាណិតនាយក្រិនជាខ្លាំង ហើយមានអ្នកខ្លះបានលើកទឹកចិត្តកុំឲ្យនាយបាក់ទឹកចិត្តតស៊ូចិញ្ចឹមកូនដែលនៅតូចៗ ក្នុងនោះគណនីហ្វេសប៊ុកNarith Richardបានចូលខមិនមកថា សូមចូលរួមសោកស្ដាយផងណាប្អូនក្រិន 😥😥អាណិតតែកូនៗទេ នៅតូចៗណាស់ 😢😢រងមំាណាប្អូន😔😔។ គណនីហ្វេសប៊ុកVanara Love Bong ចូលខមិនមកថា៖ តស៊ូដើម្បីកូន។
គណនីហ្វេសប៊ុកPreab Pouch ចូលខមិនមកថា៖ កុំពិបាកចិត្តគិតច្រើនអី ឡីអើយ នៅមានខ្ញុំ មានមិត្តជាច្រើនទៀតដែលនៅកំដរ ស្រលាញ់រាប់អាន។

តារាកំបែ្លង នាយហុងដា បានចូលខមិនមកលើកទឹកចិត្តថា៖ ឈឺចាប់ពេលខ្លី វាប្រសើជាងចុកចាប់មួយជីវិត។ តែនាយក្រិន គ្មានអីតបវិញ ក្រៅពីពាក្យថាអរគុណនោះឡើយ។

នាយក្រិន ធ្លាប់ភ្ជាប់ចំណងស្នេហ៍ជាមួយនារីអ្នកអ៊ុតសក់ម្នាក់ឈ្មោះ ហ៊ិន ចាន់ធឿន ហៅ សុវណ្ណារ៉ា នៅក្រុងព្រះសីហនុ និងបានចូលរោងការកាលពីអំឡុងណាក់កណ្តាលឆ្នាំ២០០៩ ហើយទទួលបានកូនប្រុសម្នាក់ជាចំណងនិស្ស័យ។ ក្រោយមក នាយក្រិន បានដាក់ពាក្យបណ្តឹងសុំលែងលះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីដើម ឆ្នាំ២០១១ ក្រោមមូលហេតុយ៉ាងខ្លីថារស់នៅជាមួយគ្នាមិនចុះសម្រុង។

ក្រោយមក នាយក្រិន បានយកភរិយាទី២ ឈ្មោះយ៉ាយ៉ា វ័យ២៦ឆ្នាំ បានរួមរស់នឹងគ្នាប្រមាណជាង៦ឆ្នាំមកហើយ ពួកគេទទួលបានកូនប្រុស២នាក់ និងស្រីម្នាក់ជាចំណងនិស្ស័យ។ ។ ក្រោយចាប់ដៃគ្នាជាមួយភរិយាទី២នេះ នាយក្រិនបា នបើកហាងផឹកស៊ី នៅផ្លូវម៉ៃដា។

ប្រភពពីអ្នកជិតដិតបានលើកឡើងថា ប្រពន្ធនាយក្រិនមានសភាពប្លែកច្រើនក្នុងរយៈពេលចុងក្រោយនេះ ពិសេសគឺនាងមានទំនាក់ទំនងជិតស្និទ្ធជាមួយបុរសម្នាក់ដែលជាអ្នករត់តុនៅក្នុងហាងផឹកស៊ីដែលនាងក្រិនបើករកស៊ីនោះ។

ប្រភពដដែល បានបង្ហើបថា ប្រពន្ធនាយក្រិនទំនងជារស់ចោលនាយ និងកូនៗទៅតាមបុរសនោះបាត់ទៅហើយ ទើបបានជានាយក្រិន បង្ហើសារទម្លាយសាររឿងប្រពន្ធផិតក្បត់ជាមួយប្រុសថ្មីទុកកូនប្រុសស្រីទាំង៣នៅកំព្រាបែបនេះ។

តែទោះជាយ៉ាងណា KBNនៅមិនទាន់អាចទាក់ទងនាយក្រិន ដើម្បីសុំការបំភ្លឺព័ត៌មានស្ដីពីភរិយាប្រពន្ធផិតក្បត់នេះបាននៅឡើយទេ៕