ភ្នំពេញ: សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះបាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេសនៃប្រទេសបញ្ជូនទាំងបី (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា) ស្ដីពីតួនាទីប្រទេសបញ្ជូន ដើម្បីពង្រឹងកិច្ចការពារពលករទេសន្តប្រវេសន៍ ។

កិច្ចប្រជុំនេះ នឹងពិភាក្សាផ្តោតសំខាន់លើបញ្ហានានា ដែលពលករទេសន្តប្រវេសន៍ជួបប្រទះ និងរួមគ្នាដាក់ចេញនៅដំណោះស្រាយឲ្យមានប្រសិទ្ធភាពក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃប្រទេសជាសមាជិក៕