ភ្នំពេញ ៖ បើនិយាយអំពីលោក ចាន់រិទ្ធ មេធានី ប្រាកដជាមានមនុស្សជាច្រើនបានស្គាល់ជាមិនខាន នោះទេ ពីព្រោះគាត់ជាតារាសម្តេចជំនាន់ ៩០ ដែល មានប្រជាប្រិយម្នាក់។ ក្នុងនោះលោកក៏ធ្លាប់បាន សម្តែងជាមួយនឹងលោក ខៃ ប្រសិទ្ធ, អ្នកនាង អម្ពរ ទេវីជាដើម។

ស្រាប់តែពេលនេះតាមរយៈគណនីហ្វេសប៊ុករបស់លោក សាវីន ហ្វីលីព បានធ្វើការសរសេរបង្ហោះនៅក្នុង បណ្តាញសង្គមថា “ជួយស៊ែផងបងប្អូន! លោក ចាន់រិទ្ធ មេធានី តារាសម្ដែងជើងចាស់ជំនាន់លោក ខៃ ប្រសិទ្ធ ពេលនេះកំពុងឈឺធ្ងន់ ដោយសារជំងឺទឹកនោមផ្អែមកំពុងវាយលុក។

គាត់បានផ្ញើសារសំឡេងមកខ្ញុំ ប្រាប់ឲ្យខ្ញុំជួយប្រាប់ទៅមិត្តសិល្បករដទៃទៀត ដែលមានជីវភាពរស់នៅប្រសើរជាងគាត់ ឲ្យជួយគាត់ផង ព្រោះគាត់កំពុងស្ថិតក្នុងស្ថានភាពលំបាកបំផុត ជាពិសេស គឺលោក ខៃ ប្រសិទ្ធ មេត្តាជួយគាត់ផង។ ខ្ញុំធ្លាប់បរិច្ចាគថវិការផ្ទាល់ខ្លួនរបស់ខ្ញុំ ជួយគាត់ច្រើនដងមកហើយកាលពីលើកមុនៗ។ បើមានបងប្អូនសប្បុរសជនណា ចង់ជួយគាត់ នេះជាលេខគាត់ ០១២ ៥៦ ៧៥ ៣៣ “៕