ហ្វេសប៊ុក៖ ក្រោយរឿងមន្ត្រីអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការទារប្រាក់ពីម្ចាស់រថយន្តអត់ពន្ធ ជាថ្នូរនឹងការដោះលែងទាំងរថយន្តនឹងម្ចាស់ កាលពីពេលកន្លងមកនេះ បានធ្វើអោយមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះម្ចាស់រថយន្តក៏បាន ធ្វើការដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ក៏ដូចជា នៅអង្គភាពប្រឆាំងអំពើពុករលួចផងដែរ។

នេះបើតាមប្រភពពីផេកហ្វេសប៊ុកផ្លូវការរបស់លោក ផែង វណ្ណៈ បានសរសេរថាបញ្ជាក់ថា “លឺដំណឹងពីកំពង់ឆ្នាំងមកថា បន្ទាប់ ពី បានដឹងថា អយ្យការ អម សាលា ដំបូង ខេត្ត កំពង់ ឆ្នាំង កំពុង ចាត់ ការបណ្ដឹងជនរងគ្រោះ វរៈសេនីយ៍ លឹម ហាក់ មន្ត្រី អាវុធ ហត្ថ ខេត្ត កំពង់ ឆ្នាំង ភ័យស្លន់ស្លោរហេីយប្រេីឈ្មោះ លុន ឡន ហៅ ឡុង អោយយកលុយចំនួន ៥០០០ ដុល្លារ ទៅសងអោយម្ចាស់ឡានអត់ពន្ធវិញ ហេីយ ហេីយបានសំណូមពរអោយជនរងគ្រោះដកពាក្យបណ្ដឹង ។ បទល្មើស ព្រហ្មទណ្ឌ ទោះបីមានដកពាក្យបណ្ដឹងក៏នៅជាប់បណ្ដឹងអាជ្ញាដែរ ។ លេីកនេះ លឹម ហាក់ មិនរួចខ្លួនទេ “។

គួរបញ្ជាក់ថាកាលពីពេលកន្លងមកមន្ត្រីអាវុធខេត្ត កំពង់ឆ្នាំង បានធ្វើការឃាត់នៅរថយន្តអត់ពន្ធមួយ គ្រឿង និងបានទារប្រាក់ចំនួន ៥០០០ដុល្លារ ជាថ្នូរ និងការដោះលែងរថយន្តនោះមកវិញ។ ហើយក្នុងនោះ ជនរងគ្រោះក៏បានថតនៅវិដេអូ ក្នុងការប្រគល់ប្រាក់ ក៏ដូចជាការចរចារតម្លៃគ្នាផងដែរ៕

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖