ព្រះសីហនុ៖ ក្រោយមានព័ត៌មានស្តីអំពីការចួលរួមគ្នា រវាងថៅកែជនជាតិចិន និងខ្មែរ បានសហការគ្នា បើកនៅក្រុមហ៊ុនតាក់ស៊ីស្របច្បាប់មួយនៅក្នុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ កន្លងមក។

ស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ថា មនុស្ស ចិត្តព្រះ បានធ្វើការបង្ហោះក្នុងបណ្តាញ សង្គមហ្វេសប៊ុក ដែលបង្ហាញអំពីការព្រួយបារម្ភ ក្នុងការបាត់បង់នៅមុខរបរតាក់ស៊ីរបស់ខ្លួន។ តាម រយៈគណនីខាងលើបានសរសេរថា “ក្រុង ព្រះសីហនុ ៖ ឡាន តាក់ស៊ី ចិន បេីកបរ ដោយ ជនជាតិ ចិន ចាប់ផ្ដើម ធ្វើ ចរាចរ លេី ដងវិថី ក្នុង ក្រុង ព្រះសីហនុ ហេីយ .បងប្អូន ខ្មែរ ដែល មក រកស៊ី រត់ ម៉ូតូ ឥណ្ឌា រត់ តុកតុក ត្រៀម ចិត្ត ត្រៀមកាយ ហេីយ ឬនៅ ថាពួកយេីង នឹង ខ្សត់ភ្ញៀវ ជិះ ដូនមុនទៀត។
👉សរណោះ នឹង អាសូរ តែ អក្សរ ម្ចាស់ ប្រទេស ម្ចាស់ ស្រុក ទេ នៅខាងក្រោម ឥតល្ហែ “។

គួរបញ្ជាក់ផងដែរថា ការបង្កើតក្រុមហ៊ុនតាក់ស៊ី ខ្មែរ-ចិន ត្រូវបានធ្វើឡើងក្រោយការប្រកាសរបស់ ក្រសួងការងារ ដែលបានអនុញ្ញាតអោយជនបរទេស អាចប្រកបរបរនៅប្រទេសកម្ពុជាវិញ៕