ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ បានបង្កឲ្យមានមនុស្សស្លាប់៥នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល២២នាក់ (ស្រី៣នាក់) ។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២៧នាក់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន១១លើក៕