រាជធានីភ្នំពេញ៖ តារាចម្រៀងស្រីដ៍មានប្រជាប្រិយភាពក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា ពេជ្រ សូលីកា បានធ្វើឲ្យប្រិយមិត្តទស្សនិកជន ពិសេសអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែស្ងាត់ៗ ស្រាប់តែប្រភពមួយបានបង្ហើបថា នាងបានធ្វើពិធីភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍ បន្ទាប់ពីនាងបានផ្ដាច់ស្នេហ៍ជាមួយនឹងលោកឧត្តមសេនីយ៍មានអំណាចម្នាក់មក ។

យោងតាមគណនីហ្វេសប៊ុក មានឈ្មោះថា «Youhay Hem» ដែលត្រូវបានគេស្គាល់ថា ជាមិត្តភិក្តជិតស្និទ្ធរបស់តារាចម្រៀង ពេជ្រ សូលីកា បាន Live ជាវីដេអូ បង្ហាញថា ក្នុងពិធីភ្ជាប់ពាក្យ គេឃើញអ្នកទាំង២ បំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក ដោយមានការចូលរួមដឹងឮ អបអរសាទរពីសំណាក់ចាស់ទុំទាំងសងខាង សាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធជាច្រើននាក់។

គណនីហ្វេសប៊ុក មានឈ្មោះថា «Youhay Hem» ក៍បានសរសេរសារថា «អបអរសាទរ ពេជ្រ សូលីកា»។
តែយ៉ាងណា គេមិនទាន់ដឹងនៅឡើយទេថា ស្រីស្អាត សូលីកា និងអនាគតស្វាមី និងរៀបការនៅពេលណានោះទេ ប៉ុន្តែក៏មានអ្នកជិតស្និទ្ធនឹងនាង បានបង្ហើបថា នាងគ្រោងរៀបការនៅឆ្នាំក្រោយនេះ។


សព្វថ្ងៃនេះ កញ្ញា ពេជ្រ សូលីកា កំពុងគ្រប់គ្រងនៅហាងមួយឈ្មោះ «បាយអូនអ៊ូក» ដោយមិនបានខ្វល់ខ្វាយ រឿងខ្វះប្រាក់ចាយ ឬត្រូវមកសន្សំប្រាក់ល្អិត ពីវិស័យសិល្បៈទៀតឡើយ៕