ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៩ បានបង្កឲ្យមានមនុស្សស្លាប់ ៥នាក់ និងបាន បង្កឲ្យមានអ្នករងរបួស ធ្ងន់-ស្រាល១៥នាក់ ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានបញ្ជាក់ថាគ្រោះថ្នាក់ ដែលបង្កឲ្យមានមនុស្សស្លាប់ និង របួសសរុបចំនួន ១៦នាក់ នៅថ្ងៃទី ២៤ ខែតុលា គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិចចំនួន ៨លើក ។

សូមជម្រាបថាក្នុងរយៈពេល ២៤ថ្ងៃ នៃ ខែតុលា នេះគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស សរុប១០៥ នាក់ បង្ករបួសធ្ងន់ – ស្រាលចំនួន ៣៨៤ នាក់ក្នុងហេតុការណ៍កើតឡើង ២២១លើក ៕