ខេត្តព្រះសីហនុ៖ កូនប្រុសមានសតិមិនសូវល្អរករឿងម្ដាយឪពុក ហើយដុតផ្ទះចោលកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ នោះ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់បានហើយ ។


ជនសង្ស័យឈ្មោះ ធៀម ធារ៉ា ហៅ អួង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅជាមួយឪពុករបស់ខ្លួន ឈ្មោះ ធៀម វី អាយុ៥០ឆ្នាំ មុខរបរ កសិករ ។


ផ្ទះដែលលោកកូនដុតបំផ្លាញចោលនោះ ធ្វើពីឈើដំបូលប្រក់សង័្កសីទំហំ៥.៥០ម៉ែត្រ គុណ៦ម៉ែត្រ ឆេះអស់ទាំស្រុង ជាមួយឈើក្តារចំនួន១៦០សន្លឹកស្មើ២គីប ប្រាក់ចំនួន៧០០០ដុល្លារ និងខូចខាតទ្រព្យសម្បត្តិសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត សរុបជាទឹកប្រាក់ចំនួន១២០០០ដុល្លារ។


នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានដែកមុតស្រួច (ដែកឆាប) ចំនួន ៣ដើម ។ ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង តាមនីតិវិធី៕