*គ្រឿងផ្សំ៖

-ស្លឹកទៀបបារាំង៤០សន្លឹក

-ទឹកស្អាត១លីត្រ ចំណាំ ប្រើស្លឹកទៀបបារាំងពណ័ខៀវ ប៉ុន្តែកុំយកស្លឹកចាស់ពេក

-យកស្លឹកវាទៅហាលនឹងខ្យល់ឲ្យស្ងួត ដែលវាល្អជាងស្លឹកស្រស់ ពីព្រោះ វាធ្វើឲ្យស្លឹកដែលហាលស្ងួតនោះមានប្រសិទ្ធិភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត

-ហើយកុំយកស្លឹកទៀបទៅហាលនឹងកំដៅថ្ងៃ ឬ ក៏កំដៅក្នុងចង្ក្រានអគ្គិសនី ពីព្រោះកំដៅខ្លាំងពេក ធ្វើឲ្យបាត់បង់នូវមេថ្នាំនិងប្រសិទ្ធិភាពរបស់វា។

*របៀបធ្វើ៖
-ដាំទឹក១លីត្រឲ្យពុះ

-ពេលពុះភ្លាម ដាក់ស្លឹកទៀបចូល និង បន្ថយភ្លើង ៣ រម្ងាស់វាចំនួន ២០នាទី ពណ៌វានឹងប្រែទៅជាត្នោតចាស់ ឬ ក៏ដូចជាពណ័តែធម្មតា ៤ ទុកឲ្យវាត្រជាក់សិន ចាំផឹក
-តែនេះមានប្រសិទ្ធិភាពល្អត្រឹមរយៈ ពេល ៧ ទៅ ៨ ម៉ោង ហើយអាចក្លាសេបាន។

*របៀបប្រើប្រាស់៖

-តែទៀបបារាំង ត្រូវផឹកឲ្យបាន ៣០ ថ្ងៃពេញ ៣ដងក្នុង១ថ្ងៃ ១កែវមុនពេលបាយ

-តែនេះវាងាយនឹងស្រូបចូលទៅក្នុងក្រពះទំនេរ។ ក្រោយរយៈពេល ៣០ ថ្ងៃ ទៅឲ្យគ្រូពេទ្យពិនិត្យ ថាតើជម្ងឺនៅមានឬអត់។ ប្រសិនបើរោគសញ្ញានៅតែមាន បន្តប្រើវាដដែល។

-ប្រសិនបើរោគសញ្ញាបាត់មុនការព្យាបាល៣០ថ្ងៃ បន្តផឹកវា ដើម្បីឲ្យប្រាកដថា គ្មានកោសិកាឈឺណាដែលនៅសល់។

+ចំណាំ៖​ ព្យាបាលរយៈពេល ៣០ ថ្ងៃ ៣ ដងក្នុង១ថ្ងៃ ផឹក១កែវ ៣០នាទី មុនបាយ ហាមខកខាន។ ផឹក ១កែវក្នុង១ថ្ងៃ ៣០នាទីមុនបាយ ហើយ៥ថ្ងៃក្នុង១សប្តាហ៍ លើកលែងថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ទុកពេលសម្រាកចំនួន២ថ្ងៃ ក្នុង១សប្តាហ៍។ កុំលាយតែជាមួយថ្នាំអ្វីផ្សេង ព្រោះធ្វើឲ្យវាឆុងគ្នា កុំប្រើប្រាស់លើសចំនុះ ត្រូវធ្វើតាមការណែនាំ។

មុននិងបងប្អូនសាកល្បងអនុវត្តន៏វិធីនេះ សូមបងប្អូនទទួលការព្យាបាលពីគ្រូពេទ្យឲ្យអស់លទ្ធភាពជាមុនសិន ចៀសវាងមានការធ្វេសប្រហែសនៅថ្ងៃក្រោយ ៕