ហ្វេសប៊ុក៖ នេះបើតាមរយៈគណនីហ្វេសប៊ុកដែល មានឈ្មោះថា វីរៈ បានបង្ហោះ កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ បានអោយដឹងថា “ខ្មែរដូចគ្នាទេអីក៏អាក្រក់ម្លេះ😠 អាណិតគាត់ណាស់😭
លក់ពោតស្ងោតិចតួចដើម្បីចិញ្ចិមគ្រួរសា👪ឥលូវត្រូវសន្តិសុខកោះពេជ្រចាប់យកទៅបាត់ទៀត។គាត់បានលើកដៃសំពះសំទោសដែរ គាត់ថាបងសំម្ដងទៅគាត់នឹងបន់ណ្ដើរកង់ចេញ តែសន្តិសុខនៅតែមិនព្រមហើយសន្តិសុខលើកពោតស្ងោដក់ឡើម៉ូតូជិះចេញទៅហើយគាត់ក៏ជិះកង់ចេញទៅតាមក្រោយបាត់ទៅដែបើរមានបងប្អូនណាលក់ដូរនៅកោះពេជ្រសូមប្រយ្នត័ផង”។

ហេតុការណ៍មួយនេះបើធ្វើអោយមានការភ្ញាក់ផ្អើល និងងើយឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីបានជាសន្តិសុខ ចាប់យកពោតស្ងោររបស់គាត់? ភ្លាមនោះក៏មាន ការប្រកាសស្វែងរកបុរសខាងលើ ដើម្បីជូនជាជំនួយ ដល់រូបគាត់ផងដែរ។

រហូតដល់ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ តាមរយៈផេករបស់លោក ផែង វណ្ណៈ បានសរសេរថា “បន្ទាប់ ពី ទទួល ដំណឹង ថា ប្អូន ប្រុស លក់ពោតដ៏កំសត់ម្នាក់ ត្រូវ បាន សន្តិសុខ កោះពេជ្រ ចាប់រឹបអូសយកពោតស្ងោរអស់កាលពីយប់ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ នៅព្រឹក ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១៩ នេះ ខ្ញុំបាទ បាននាំយកថវិកាចំនួន ២០០ ដុល្លារ ( ថវិកា ខ្ញុំ ១៥០ ដុល្លារ ថវិកា លោក លី សំអុល និង ភរិយា ៥០ ដុល្លារ ) ទៅប្អូនប្រុស និង ភរិយា នៅភូមិទី ១៧ សង្កាត់ បឹង សាឡាង ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ ។

ប្អូន ប្រុស មានឈ្មោះ ជាប ទូច ប្រពន្ធ ឈ្មោះ ឈាង គន្ធា មានកូន ២ នាក់ មានស្រុកកំណេីតនៅ ស្រុកព្រះស្ដេច ខេត្ត ព្រៃ វែង បានមកជួលបន្ទប់គេស្នាក់នៅ រកស៉ីស្ងោរពោតដេីរលក់ដេីម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ “៕