ព្រះសីហនុ៖ កាលពីម៉ោងប្រមាណ ៧ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ មានករណីភ្លើងឆេះផ្ទះមួយ បានកើតឡើងនៅចំណុច ភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ដែលបង្កឡើងដោយកូនប្រុសបានដុតផ្ទះឪពុកខ្លួន ឯង។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ជសង្ស័យមានឈ្មោះធៀម ធារ៉ា ហៅ អួង ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បានដុតផ្ទះឪពុកខ្លួនឯង ឈ្មោះ ធៀម វី អាយុ ៥០ឆ្នាំ មុខរបរ កសិករ មានទីលំនៅខាងលើ។ ចំណែក ឯមូលហេតុបឋមដែលធ្វើអោយកូនប្រុសខាង លើបានដុតផ្ទះចោលនោះ ដោយសារតែយុវជនរូបនេះ មើលទៅទំនងជាមានសតិមិនសូវល្អនិងខឹងរករឿងឪពុក ។

ចំពោះទ្រព្យសម្បតិ្តដែលខូចខាត់រួមមានផ្ទះមួយខ្នង ដែលមានតម្លៃប្រមាន ៣៥០០ដុល្លារ និងលុយសុទ្ធ ប្រមាណ ១២,០០០ផ្សេងទៀត ដែលទុកសម្រាប់សង់ ផ្ទះថ្មី។ បើតាមលោកអធិការបញ្ជាក់ថាយុវជនបង្កហេតុ នគរបាលបានចាប់ឃាត់ខ្លួននាំយកទៅអនុវត្តន៍តាមនិតិវិធី៕