ព្រះសីហនុ៖ កាលពីរសៀលម៉ោងប្រមាណ ១:៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ មានហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២០០-២០១ ដែលស្ថិតនៅក្នុង ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងនោះបើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនេះ បង្កឡើងដោយ រថយន្ត ១គ្រឿងម៉ាក TRITON ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2N-9365 បើកបរក្នុងទិញ ដៅ ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលបើកបរដោយ ជនជាតិមិនបានស្គាល់អត្តសញ្ញា បានបើកបុកជា មួយនឹងម៉ូតូ ១គ្រឿងម៉ាកHONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1C-2050 មានទិសស្របគ្នា បើកបរថោយឈ្មោះ កែវ ចន្ធី ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលអោយ ឈ្មោះ កែវ ចន្ធី អ្នកបើកបរម៉ូតូ រងរបួសធ្ងន់។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅ សង្គ្រោះនៅខេត្តកំពត ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕