ហ្វេសប៊ុក៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្តសេរីទំនើប ២គ្រឿង ដោយក្នុងនោះមានមួយ គ្រឿងជារបស់លោកឧកញ៉ា ហ៊ុន ជា ដែលមានពាក់ ស្លាកលេខភ្នំពេញ ២CH-០០០៧ ចំណែករថយន្តបង្ក ហេតុមានពាក់ស្លាកលេខ ភ្នំពេញ 2AJ-8809។

នេះបើតាមប្រភពពីផេកហ្វេសប៊ុករបស់លោកឧកញ៉ា ហ៊ុន ជា បានសរសេរថា “អាណិតណាស់ប្អូនគេប្អូនយើង ខ្ញុំប្រាប់គាត់ថាកុំយំវាមិនអីទេប្អូនស្រី គ្មានអ្នកណាចង់បើកបរអោយប៉ះឡានគេនោះទេ តែមនុស្សវាមានថ្ងៃដែលសយតែយ៉ាងណាក៏គួបើកបរដោយមានការប្រុងប្រយត្ន័ផង បាទ”។

សកម្មភាពរបស់លោកឧកញ៉ា ហ៊ុន ជា បានធ្វើអោយមានការកើតសរសើរយ៉ាងខ្លាំងនៅ ក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ដោយគ្រោះថ្នាក់ចរាចរណ៍មួយនេះបានបញ្ចប់ត្រឹម ការលើកដីសំពះសុំទោស៕