ខេត្តកំពង់ធំ៖ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ ដឹកនាំដោយលោក លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បើកប្រតិបត្តិការបង្រ្កាបការជួញដូរគ្រឿងញៀនមួយករណី ឃាត់ខ្លួនមនុស្ស៤នាក់ (ខ្មែរ៣នាក់ និងជនជាតិថៃម្នាក់) និងដកហូតគ្រឿងញឿន៤០ដុំ មានទម្ងន់ ៤០គីឡូក្រាម។


ប្រតិបត្តិការបង្រ្កាបការជួញដូរគ្រឿងញៀននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភោនីយដ្ឋានយីហោ រស់ សុខខុម តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការនេះ ទី១ឈ្មោះ គន់ វណ្ណះ , ទី២ឈ្មោះ សុខ ប៊ុនសិរិឆៃ , ទី៣ឈ្មោះ សាក់ សេងសង និងទី៤ឈ្មោះ លី តឹក និងបានដកហូតគ្រឿងញៀន៤០គីឡូក្រាម និងរថយន្តចំនួន០២គ្រឿងផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕