រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា ២០១៩​នេះ ជនជាតិ​ចិនតៃវ៉ាន់ ជា​ជន​ដៃដល់​ឈ្មោះ TSAI JIDA ហៅ ADA និង​បក្ខពួក ត្រូវ​កម្លាំង​នគ​បាល​ព្រហ្មទណ្ឌ នៃ​អធិការ​ខណ្ឌទួលគោក បាន​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​ពី​ជន​ដៃដល់​ព្រួត​គ្នា​វាយ​លើ​បុរស​ជនជាតិ​ខ្មែរ បណ្ដាល​ឲ្យ​ត្រូវ​របួស ។

បើ​តាម​របាយការណ៍​របស់ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ហេតុការណ៍​អំពើ​ហិង្សា​នេះ បាន​កើតឡើង​កាលពី​ម៉ោង​ប្រហែល ២៣:០០​នាទី ថ្ងៃ​ទី​១៥ តុលា ២០១៩​កន្លង​ទៅ នៅ​តាម​បណ្តោយ​ផ្ល​វ​កម្ពុជា​ក្រោម សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក ដែល​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ សឿ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ អាជីវករ ស្នាក់​នៅផ្ទះ​លេខ​៤៣ ផ្លូវ​រំដួល បូ​រី​អ័​រ​គី​ដេរ សែន​សុខ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ចំណែកឯ ជនសង្ស័យ​ឈ្មោះ TSAI JIDA ហៅ ADA ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់​(​គ្មាន​លិខិតឆ្លងដែន​)​មុខរបរ អា​ជីរ​វករ​ស្នាក់​នៅផ្ទះ​លេខ​២៦៦ ផ្លូវ​លេខ ១០M​ថ្មី​បូ​រី​ពិភព​ថ្មី​សែន​សុខ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

សូម​ជម្រាប​ថា កាល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ស្រាវជ្រាវ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ មានឈ្មោះ TSAI JIDA ហៅ ADA នៅ​ចំណុច​មុខ​ខារ៉ាអូខេ​ទន្លេសេកុង មាន​ទីតាំង​ផ្ទះ​លេខ​៧៧ ផ្លូវ​១២២ ក្រុម​ទី​១៨ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។ បន្ទាប់​សាកសួរ​យក​ចម្លើយ​ពី​ជន​ដៃដល់ ADA នគរបាល​ខណ្ឌទួលគោក បាន​កំណត់​បាន​មុខសញ្ញា​ដែល​ត្រូវ​បន្ត​ចាត់ការ​តាម​ផ្លូវច្បាប់ មាន​ចំនួន​០៣​នាក់ ទី​១ ៖ ឈ្មោះ LE CHEN LANG អាយុ​ប្រហែល​៤២​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់​, ទី​២ ៖ ឈ្មោះ អ៊ូ​កឺ ប្រហែល​៤៥​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ និង​ទី​៣ ៖ ឈ្មោះ ALON អាយុ​ប្រហែល​២៥​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ ។

ដំណើរ​រឿងហេតុ​ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល១១យប់ ជន​រង​គ្រោះ​ឈ្មោះ សឿ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ និង​ឈ្មោះ អាន ភេទ​ប្រុស អាយុ​ប្រហែល​២៤​ឆ្នាំ ជនជាតិ​ខ្មែរ បាន​បើករថយន្ត​ម៉ាក ឆែ​រ៉ូ​ឡែ​ត ពណ៌​ខ្មៅ ស៊េរី 2018 ពណ៌​ខ្មៅ ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​រក​ញាំ​អាហារ​នៅ​ខាងក្រៅ តែ​មិន​បាន​ញាំ​ទេ ជន​រង​គ្រោះ​និង​ឈ្មោះ អាន ក៏​បាន​ជិះ​រថយន្ត​ដើរ​លេង​តាម​ផ្លូវ ។

លុះ​ជិះ​មក​ដល់​ចំណុច​មុខ​ផ្ទះ​៦២៤ ផ្លូវ​លេខ​១២៨ ក្រុម​ទី​១៥ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ TSAI JIDA ហៅ ADA ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ និង​បក្សពួក​មាន​គ្នា​០៣​នាក់​ទៀត ទី​១,​ឈ្មោះ LE CHEN LANG ហៅ លី​កឺ ភេទ​ប្រុស អាយុ ប្រហែល​៤២​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ , ទី​៣,​ឈ្មោះ អ៊ូ​កឺ ភេទ​ប្រុស ប្រហែល​៤៥​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ និង​ឈ្មោះ ALON ភេទ​ប្រុស អាយុ​ប្រហែល​២៥​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ បាន​បើករថយន្ត​ចំនួន​០១​គ្រឿង​ម៉ាក Ford Ranger ពណ៌​ស មិន​ចាំ​ស្លាក​លេខ និង​ម៉ូតូ​០២​គ្រឿង​ម៉ាក Honda Zoomer X ពណ៌​ខ្មៅ លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1HF-0713 និង​ម៉ូតូ​០១​គ្រឿង​ទៀត ម៉ាក DIO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1HP-1073 តាម​ផ្លូវ​១២៨ ពី​លិចទៅ​កើត ពេល​នោះ​ជន​រង​គ្រោះ​ឈ្មោះ សឿ​ន រ​ដ្ឋា ក៏​បាន​បើករថយន្ត​វ៉ា​ទៅ​មុន​ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ខាងលើ រួច​ហើយ​ជនសង្ស័យ​ឈ្មោះ TSAI JIDA ហៅ ADA និង​បក្សពួក​ក៏​បាន​ចុច​ស៊ី​ផ្លេ​រ​រថយន្ត​ជា​ច្រើន​ដង​ខ្លាំង​ៗ រួច​ហៅ​ជន​រង​គ្រោះ​ឈ្មោះ សឿ​ន រ​ដ្ឋា ឲ្យ​ឈប់ ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ឈប់​រថយន្ត​រួច​ហៅ​ជនសង្ស័យ​ឈ្មោះ TSAI JIDA ហៅ ADA និង​បក្សពួក​០៣​នាក់ ថា​មានរឿង​អី​បាន​ហៅ​អញ់​ឲ្យ​ឈប់ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ TSAI JIDA ហៅ ADA និង បក្សពួក​ក៏​បាន​ឈប់​រថយន្ត​និង​ម៉ូតូ រួច​និយាយ​ជា​ភាសា​ចិន​ខ្លាំង​ៗ រួច​ហើយ​ក្រុម​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ ក៏​បាន​ចុះ​ពីលើ​រថយន្ត និង​ម៉ូតូ រួច​ដើរ​សំដៅ​មក​រក​ជន​រង​គ្រោះ​រួច​វាយ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ត្រូវ​របួស​ជា​ច្រើន​កន្លែង ក្នុង​ពេល​នោះ​ជន​រង​គ្រោះ ក៏​បាន​វាយតប​តទៅ​លើ​ក្រុម​ជនសង្ស័យ​វិញ ដើម្បី​ការពារ​ខ្លួន​ទៅ​វិញ ក្រោយមក​ក៏​មាន​អ្នក​ជិតខាង​ជួយ​ឃាត់​បំបែក​គ្នា ។

លុះ​មួយសន្ទុះ​ក្រោយមក ​ក៏​មានការ​ប្រតាយប្រតប់​គ្នា​ជា​លើក​ទី​២ ដោយ​ដេញ​វាយ​គ្នា​ពេញ​ផ្លូវ​១២៨ ដោយ​ក្រុម​ជនសង្ស័យ​ទាំង​០៤​នាក់​បាន​ប្រើ​ដៃ​វាយ​មក​លើ​ជន​រង​គ្រោះ​ឈ្មោះ សឿ​ន រ​ដ្ឋា និង​លោត​ធាក់​ដើមទ្រូង​០១​កន្លែង​ជាំ, ​កញ្ចឹងក​ខាងក្រោយ, ជើង​ខាងស្ដាំ, ចង្កេះ​ស្ដាំ​, ដៃស្ដាំ​, ភ្នែក​ទាំង​សងខាង, ត្រជៀក​ទាំង​សងខាង, ក្បាល​ជា​ទម្ងន់​ជាំ​ហើម​ជាំ និង​ត្រជៀក​ទាំង​សងខាង ក្នុង​ពេល​វាយ​តា​យ​ប្រតប់​គ្នា ​ក្រុម​ជនសង្ស័យ​ឈ្មោះ ALON បាន​រត់​ចោល ម៉ូតូ​០១​គ្រឿង ម៉ាក DIO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HP-1073 នៅ​លើ​ផ្លូវ​លេខ​១២៨ រួច​ហើយ​ក្រុម​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ​ ក៏​បាន​គេច​រត់​ខ្លួន​បាត់​ទៅ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​តែ​ម្ដង ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​យើង​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ចាប់​យក​ម៉ូតូ​០១​គ្រឿង​ម៉ាក DIO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HP-1073 ដែល​ក្រុម​ជនសង្ស័យ​ជនជាតិ​ចិន​បាន​រត់​ចោល និង​បាន​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួនជនសង្ស័យ​ខាងលើ យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕