ខេត្តព្រៃវែង៖ ក្មេងប្រុសអាយុ៨ខែម្នាក់ជិះរទេះរុញលេង ខណ:យាយកំពុងរវល់កិច្ចការងារផ្ទះ បណ្តាលឲ្យក្រឡាប់ចូលទឹកត្រឹមស្មងជើង ឈ្លក់ទឹកស្លាប់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតភូមិត្រពាំងឈូក ឃុំរចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

កុមាររងគ្រោះឈ្មោះ ចាន់ សេរីវង់ ភេទប្រុស អាយុ៨ខែ។

ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានចុះទៅធ្វើកោសល្យវិច័យ ឃើញថា កុមាររងគ្រោះពិតជាស្លាប់ដោយសាឈ្លក់ទឹកប្រាកដមែន និងបានប្រគលសពឲ្យគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕